កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងល្បីឈ្មោះ Park Hyung Sik បានបង្ហាញខ្លួន នៅលើកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីសម្ភាសន៍មួយ ដែលនិយាយអំពីខ្សែភាពយន្តថ្មីរបស់លោក មានចំណងជើងថា «Juror 8»។

ភ្លាមៗនោះ នៅពេលដែលពិធីករ សុំឲ្យលោកជ្រើសរើស បទចម្រៀងមួយបទ ដើម្បីបើកស្ដាប់ នៅក្នុងកម្មវិធី Park Hyung Sik ក៏បានស្នើសុំបទចម្រៀង Boy With Luv ដែលជាចម្រៀងថ្មីបំផុតរបស់ BTS។

Park Hyung Sik ក៏បានបង្ហាញអ្នកគាំទ្រផងដែរ អំពីមិត្តភាពរបស់លោក ជាមួយនឹងសមាជិកក្រុម BTS គឺ V ដែលអ្នកគាំទ្រធ្លាប់បានដឹង ខ្លះៗរួចមកហើយថា ពួកគេជាមិត្តល្អនឹងគ្នា។

Park Hyung Sik បានរៀបរាប់យ៉ាងលម្អិតថា លោកបានជួបនឹង V នៅអំឡុងពេលដែលសម្ដែងរឿង Hwarang ហើយក៏ស្និទ្ធស្នាលគ្នា តាំងពីពេលនោះមក។ លោកបានបន្តថា លោកក៏ដូចជា V គឺសុទ្ធតែធ្លាប់បានទៅលេងផ្ទះរបស់ ឪពុកម្តាយរបស់គ្នា ទៅវិញទៅមក។ ចំណែកឪពុកម្តាយរបស់អ្នកទាំងពីរ ក៏មានភាពជិតស្និទ្ធនឹងគ្នាយ៉ាងខ្លាំង រហូតទៅដើរលេងជុំវិញពិភពលោក ជាមួយគ្នាថែមទៀតផង។

Park Hyung Sik បានលើកឡើងថា លោកពិតជាមានមោទនភាព ចំពោះ V ជាខ្លាំង ដែលបច្ចុប្បន្ន V និងក្រុមចម្រៀង BTS ទទួលបានប្រជាប្រិយភាពខ្លាំង នៅជុំវិញពិភពលោក ស្ទើរតែមិនឲ្យជឿ។

ថ្វីដ្បិតតែការធ្វើដំណើរ តន្រ្តីទេសចរណ៍ជុំវិញពិភពលោក ធ្វើឲ្យ V និងក្រុមគ្រួសារ ត្រូវឃ្លាតឆ្ងាយពីគ្នា ប៉ុន្តែជាក់ស្ដែង ក្រុមគ្រួសារ និងមិត្តៗទាំងអស់ ពិតជាមានមោទនភាពចំពោះ V យ៉ាងខ្លាំង។ ម៉្យាង V គឺជាមនុស្សដែលស្រលាញ់គ្រួសារ និងមិត្តៗជាខ្លាំង ឲ្យតែមានពេលសម្រាកបន្តិច V តែងតែចំណាយពេលវេលាទាំងនោះ ជាមួយពួកគេ ដូច្នេះហើយមិនចម្លែកចិត្តទេ ដែលមនុស្សជាច្រើនស្រលាញ់ និងចូលចិត្ត V៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព V
រូបភាព Park Hyung Sik
រូបភាព V និង Park Hyung Sik
រូបភាព V និង Park Hyung Sik
រូបភាព V និង មិត្តៗ
រូបភាព V និង មិត្តៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]