អង់គ្លេស៖ នៅមុននេះបន្តិច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលមានវីដេអូមួយ ដែលបានបង្ហាញពីការជួបជុំរវាងកីឡាករ Sergio Aguero និងកីឡាករ Kevin De Bryune និងអ្នកគាំទ្ររបស់ Man City ដោយបណ្តាលឱ្យមានការភ្លាត់ធ្លាក់បែកពាន Premier League ទៀតផង។

ការបញ្ឆោត Prank ទៅកាន់អ្នកគាំទ្រ
ការបញ្ឆោត Prank ទៅកាន់អ្នកគាំទ្រ
ការបញ្ឆោត Prank ទៅកាន់អ្នកគាំទ្រ

ប៉ុន្តែស្រាប់តែពេលនេះ អ្នកគាំទ្រទាំងអស់ ក៏ដូចជាអ្នកតាមដានរឿងនេះ មានការអស់សំណើចនិងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្លិប Manchester City បានបញ្ចេញវីដេអូមួយ បកស្រាយឱ្យអស់ចម្ងល់ពីហេតុការធ្លាក់បែក និងខូចខាតពាន Premier League នោះ។ តាមពិតទៅនេះគឺគ្រាន់តែជាការសម្តែងបែបបញ្ឆោត ឬហៅថា (Prank) ចំពោះអ្នកគាំទ្រតែប៉ុណ្ណោះ។ 

ចំពោះពានដែលបានធ្លាក់ទៅនោះ គឺជាពានក្លែងក្លាយ (Replica) ទៅវិញទេ ហើយក្រោយមក De Bryune ក៏បានកាន់ពានពិតប្រាកដចេញមក និងបាននិយាយទៅកាន់អ្នកគាំទ្រទាំងនោះថា៖ “វាមិនអីទេ! កុំបារម្ភអី! ពានមួយនេះទើបជាពានពិតប្រាកដ”។ ប៉ុន្តែយ៉ាងណាមិញ សារព័ត៌មានធំៗជាច្រើនក៏បានចាញ់បោកការបញ្ឆោតនេះផងដែរ។

សូមទស្សនាវីដេអូដែលក្លិប Manchester City បានបញ្ចេញនៅខាងក្រោម៖ 

ការបញ្ឆោត Prank ទៅកាន់អ្នកគាំទ្រ
កីឡាករ Sergio Aguero
កីឡាករ Kevin De Bryune កាន់ពានពិតប្រាកដចេញមក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]