ម៉ាឡេស៊ី៖ មិនថានៅស្រុកខ្មែរ ឬនៅម៉ាឡេស៊ីនោះទេ ប្រជាជនភាគច្រើនចូលចិត្តហូបទុរេនណាស់។ ជាក់ស្តែងមានទាំងការ៉េមធ្វើពីទុរេន បង្អែមទុរេន នំធ្វើពីទុរេន និងមានរបស់ហូបជាច្រើនដែលអាចធ្វើពីទុរេនច្រើនទៀត។ តែថ្មីៗនេះ ហាងមួយកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី បានបែកគំនិត ច្នៃប្រឌិតយកទុរេនយកទៅដុត ហើយមានភ្ញៀវបរទេសជាច្រើនចូលចិត្តហូបវាខ្លាំងណាស់។

យោងតាមប្រភពបានឱ្យដឹងថា ទុរេនទាំងនេះ ត្រូវយកវាទៅខ្ចប់ជាមួយនឹងក្រដាសរុំអាលុយមីញ៉ូមជាមុនសិន បន្ទាប់មកក៏យកវាទៅដុតដោយប្រើប្រាស់ធ្យូងប្រមាណ ៤៥នាទី។ ស្តាប់ទៅពិតជាប្លែក ប៉ុន្តែមើលទៅពិតជាគួរឱ្យចង់ហូបពិតមែន។ យ៉ាងណាមិញ ក្រោយពីដុតរួច អ្នកពុំគួរហូបវាភ្លាមៗនោះទេ គួរតែទុកវាឱ្យត្រជាក់សិន រួចចាំហូបវា។ 

ទុរេនដុត

ប្រសិនបើអ្នកមានឱកាសបានទៅលេងប្រទេសម៉ាឡេស៊ី ហើយចង់ហូបវាមែននោះ អ្នកអាចទៅផ្សាររាត្រី Jalan Gaya នៅតំបន់ Kota Kinabalu បានដោយចំណាយអស់ត្រឹមតែជាង ១៥ដុល្លារតែប៉ុណ្ណោះ លោកអ្នកអាចហូបវាបានហើយ។

អ្នកដែលបង្កើតទុរេនដុតនេះគឺលោក Dennis Chan ហើយលោកបាននិយាយថា មូលហេតុដែលលោកបែកគំនិតនេះឡើង ព្រោះតែលោកឃើញហាងនៅជិតនោះមានលក់ដូងដុត។ ដូច្នេះលោកក៏សាកដុតទុរេនម្តង មានអីឆ្ងាញ់ ហើយទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាហូរហែ។ 

លោក Dennis បានបន្តនិយាយទៀតថា ចាប់តាំងពីខ្ញុំបានបង្កើតទុរេនដុតមក គឺមានភ្ញៀវបរទេសជាច្រើនចូលចិត្តហូបណាស់ ជាពិសេសភ្ញៀវមកពីចិន កូរ៉េខាងត្បូង និងភ្ញៀវជាតិដទៃផ្សេងទៀត។

ដូច្នេះ ប្រសិនបើអ្នកមានឱកាសបានទៅលេងម៉ាឡេស៊ី សូមកុំភ្លេចចូលទៅផ្សាររាត្រី Jalan Gaya នៅតំបន់ Kota Kinabalu ឱ្យសោះ៕ 

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទុរេនដុត
ទុរេនដុត
ទុរេនដុត
ទុរេនដុត
ទុរេនដុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]