ភ្នំពេញ៖កាលពីប៉ុន្មានថ្ងៃមុននេះតារាសម្ដែងប្រុស និងជាពិធីកររូបសង្ហារ លោក អៀង វិច្ឆ័យ បានធ្វើឲ្យធ្វើប្រិយមិត្តមានការរំភើបយ៉ាងខ្លាំង ជាមួយនឹងកាដូខ្សែ​.កពេជ្រ ជូនទៅកាន់អ្នកម្ដាយ ក្នុងទិវាមាតាអន្តរជាតិ។

ជាក់ស្ដែង កាលពីយប់មិញនេះ ពិធីករដ៏មានប្រជាប្រិយភាពលោក អៀង វិច្ឆ័យ បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងកម្មវិធីមួយ។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក អៀង វិច្ឆ័យ ដែលជាតារាសម្ដែងពហុជំនាញនោះ បាននាំគ្នាធ្វើខួបអាពាហ៍ពិពាហ៍ ៣៨ឆ្នាំ ឲ្យម៉ាក់ ប៉ា របស់ខ្លួន។

លោក អៀង វិច្ឆ័យ បានសរសេរសារមកជាមួយថា៖«រីករាយខួបអាពាហ៍ពិពាហ៍ ប៉ាម៉ាក់ គម្រប់ ៣៨ឆ្នាំ សមិទ្ឋិផលនៃ៣៨ឆ្នាំគឺកូន៤ កូនៗរីករាយដែលឃើញស្នាមញញឹមប៉ានិងម៉ាក់ ជូនពរអាយអ្នកទាំងពីរសុខភាពល្អ អាយុយឺនយូរ សុខភាពរឹងមាំ អាយុវែងជាម្លប់ដល់កូនចៅ និងជូនពរជោគជ័យមុខជំនួញ ឆ្នាំនេះពន្យាពេលបន្តិចព្រោះកូនរវល់ តែទោះបីរវល់យ៉ាងណាក៏មិនដែលភ្លេចថ្ងៃពិសេសដែរ» ។ ក្រោយពីបានឃើញបែបនេះធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានលាន់សរសើរគ្រប់ៗគ្នាតែម្ដង ថាជាកូនល្អ ដែលតែងតែឲ្យម្តាយឪពុក មានស្នាមញញឹម ជានិច្ច៕

ម៉ាក់ លោក អៀង វិច្ឆ័យ
គ្រួសារ លោក អៀង វិច្ឆ័យ
គ្រួសារ លោក អៀង វិច្ឆ័យ
គ្រួសារ លោក អៀង វិច្ឆ័យ
គ្រួសារ លោក អៀង វិច្ឆ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀង វិច្ឆ័យ