ថៃ៖ បន្ទាប់ពីតារាចម្រៀង សួស វីហ្សា បើកចំហស្នេហា ជាសាធារណៈជាមួយតារាម៉ូដែលប្រុស ថមមី រួចមក​គេសង្កេតឃើញថា ទំនាក់ទំនងរវាងគូស្នេហ៏មួយគូនេះ មានភាពស្អិតរមួត កាន់តែខ្លាំងឡើងជាលំដាប់។

អ្វីដែលធ្វើឲ្យមហាជន មានការកោតសរសើរខ្លាំងនោះគឺ គូស្នេហ៏នេះ បានចាប់ដៃកសាងផ្លូវជីវិតរួមគ្នា ដោយខិតខំអស់ពីកម្លាំងញើសឈាមជាមួយគ្នា រហូតបានផ្ទះដ៏ស្កឹមស្កៃ និងរថយន្តមួយគ្រឿង យ៉ាងទំនើប។ ជាពិសេស ពួកគេទាំងពីរ តែងតែមានពេលវេលា សម្រាប់សម្រាកលំហែកាយ តាមកន្លែងនានា ដើម្បីសាងអនុស្សាវរីយ៏ ទៀតផង។

ជាក់ស្ដែង ថ្មីៗនេះ សួស​​ វីហ្សា និង ថមមី បានទៅកម្សាន្តនៅឯទឹកដីប្រទេសថៃ គឺនៅលើឆ្នេរសមុទ្រដ៏ល្បី ភូកេត ផ្ទាល់តែម្ដង។ អ្វីដែលពិសេស​ ពួកគេបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈកម្រងរូបភាព ជាច្រើនសន្លឹក ដែលពោរពេញដោយស្នាមញញឹម និងមានភាពផ្អែមល្ហែម អមដោយស្ទាយ៏សម្លៀកបំពាក់ដែលប្លែក និងមានលក្ខណៈស៊ិចស៊ីបែបបំភ័ន្តភ្នែក ហើយពេលដែលហ្វេនៗឃើញហើយ ទប់សំណើចមិនបាននោះឡើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏គូស្នេហ៏មួយគូនេះ ​មិនទាន់បានបង្ហើបពីដំណឹងល្អ ថានឹងចូលរោងជ័យ ថ្ងៃណានោះឡើយ ដោយចាំបង្កភាពភ្ញាក់ផ្អើលដល់ទស្សនិកជនតែម្ដង៕

សួស វីហ្សា​ និងគូស្នេហ៏
សួស វីហ្សា​ និងគូស្នេហ៏
សួស វីហ្សា​ និងគូស្នេហ៏
សួស វីហ្សា​ និងគូស្នេហ៏
តារាចម្រៀង សួស វីហ្សា
តារាប្រុស ថម មី
សួស វីហ្សា​ និងគូស្នេហ៏
សួស វីហ្សា​ និងគូស្នេហ៏
សួស វីហ្សា​ និងគូស្នេហ៏

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា