អេស្ប៉ាញ៖ យោងតាមប្រភពសារព័ត៌មាន Sport បានឱ្យដឹងថាក្លិប Manchester United និង Manchester City កំពុងតែរង់ចាំយ៉ាងអន្ទះសារ ចំពោះការសម្រេចចិត្តរបស់ក្លិប Real Madrid អំពីអនាគតរបស់កីឡាករខ្សែបម្រើ Isco។ អនាគតរបស់ Isco ជាមួយ Real Madrid ហាក់មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដោយសារព័ត៌មានល្បីៗជាច្រើននៅអេស្ប៉ាញបានចុះផ្សាយថា ក្លិបគ្រោងនឹងលក់កីឡាកររូបនេះ នាទីផ្សារដោះដូរកីឡាកររដូវក្តៅផងដែរ។

កីឡាករ Isco
កីឡាករ Isco

ក្លិប Manchester City, Manchester United និង PSG សុទ្ធតែកំពុងមានការចាប់អារម្មណ៍ខ្លាំងទៅលើខ្សែបម្រើរូបនេះ និងត្រៀមជើងព្រួលរួចជាស្រេច ប្រសិនបើក្លិប Real Madrid យល់ព្រមបើកការចរចាទៅលើ Isco។ ដោយឡែក បើតាមប្រភពដដែលនេះបានឱ្យដឹងថា តម្លៃរបស់កីឡាកររូបនេះនឹងមិនក្រោម ១២០លានអឺរ៉ូឡើយ ហើយក្លិបណាដែលហ៊ានចរចាតម្លៃនេះ នឹងមានឱកាសច្រើនក្នុងការទទួលបានកីឡាកររូបនេះ។

យ៉ាងណាមិញ លោក Zidane អាចនឹងចេញមុខមកបញ្ជាក់នាពេលក្រោយ ប៉ុន្តែទំនងជាអ្នកចាត់ការសញ្ជាតិបារាំងរូបនេះ អាចនឹងលក់កីឡាកររូបនេះចេញតំណាលគ្នានឹង Gareth Bale ដែរ៕

លោក Zidane
កីឡាករ Isco និង Gareth Bale

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]