ភ្នំពេញ៖ ដូចដែលប្រិយមិត្ត ដែលជាហ្វេនរបស់កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ជ្រាបហើយថា កាលពីថ្ងៃទី១៦កន្លងទៅនេះ គឺជាថ្ងៃពិធីមង្គលការរបស់អ្នកនាង ដែលគេសង្កេតឃើញថា មានវត្តមានភ្ញៀវកិត្តិយសគ្រប់ជាន់ថ្នាក់ចូលរួមអបអរសាទរតារាចម្រៀងរូបនេះ និងស្វាមីយ៉ាងច្រើនកុះករ។

យ៉ាងណាមិញ ក្រោយពីពិធីមង្គលការកន្លងអស់ប៉ុន្មានថ្ងៃ ស្រាប់តែកាលពីម្សិលមិញ គូស្វាមីភរិយាថ្មីថ្មោងនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញអ្នកទាំងពីរបង្ហោះរូបនៅព្រលានយន្តហោះ បង្ហាញពីការរៀបចំធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំ នៅទឹកដីអឺរ៉ុប។

ទោះជាយ៉ាងណាក្តី នៅពេលនេះអ្នកទាំងពីរ មិនទាន់ទៅដល់ទឹកដីអឺរ៉ុបនៅឡើយនោះទេ ហើយគេក៏មិនទាន់ដឹងថាពួកគេ នឹងទៅដើរលេងនៅប្រទេសមួយណាក្នុងទឹកដីអឺរ៉ុបនោះដែរ ក៏ប៉ុន្តែអ្នកគាំទ្រជាច្រើន កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីមើលរូបភាពស្អាតៗ បង្ហាញពីដំណើរកម្សាន្តក្រេបទឹកឃ្មុំ ដែលអ្នកទាំងពីរនឹងបង្ហោះ ថាតើពួកគេនឹងមានភាពផ្អែមល្ហែមនឹងគ្នា គួរឲ្យច្រណែនបែបណាទៅ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុគន្ធកញ្ញា និងស្វាមី
ស្វាមីសុគន្ធកញ្ញា
សុគន្ធកញ្ញា និងស្វាមី
សុគន្ធកញ្ញា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា