រាជធានីភ្នំពេញ ៖ យុវជនម្នាក់​ក្នុង​ចំណោម​​បក្ស​ពួក​២​នាក់​ត្រូវ​​ប្រជា​ការពារ​សង្កាត់​ទួល ​សង្កែ ចាប់​ខ្លួន​កាល​ពី​វេលាម៉ោង​៤​និង​៣០​នាទី​​រសៀល​ថ្ងៃទី​២០ មីនា ​នៅ​​ផ្លូវ​លេខ​៩៣ ​បន្ទាប់​ពី​ជននេះ​​ជិះម៉ូតូ​​​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ​.ក​​​នៅ​មុខ​ស្ថាន​ ទូត​បារាំង​ ហើយ​ព្យា​យាម​បើក​រត់​ក៏​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ តាមវិថី​​ព្រះ​មុនី​វង្ស ​សង្កាត់​​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។

ជន​សង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​អេង គឹម​ឡែន ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​មាន​លំនៅក្នុង​​​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ។ ​ឯ​ម្ចាស់​ខ្សែ.ក​​ពុំ​ត្រូវ​គេ​ស្គាល់​​​អត្តសញ្ញាណ​ឡើយ គេច​ខ្លួន​បាត់​ពុំ​បាន​ដាក់​ពាក្យ​បណ្តឹងទេ ។ ​តាម​ព័ត៌​មាន​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ជនសង្ស័យ​ និង​​បក្សពួក​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម C125 ស៊េរី​២០១២ ពណ៌​ខ្មៅ ​តាម​​បណ្តោយ​វិថី​​ព្រះ​មុនី​វង្ស។ លុះមក​ដល់​មុខ​ស្ថាន​ទូតបារាំង​ ក៏​​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​​ពី​ស្ត្រី​​ម្នាក់​កំពុងជិះ​ម៉ូតូ​ស្តេប​ មួយ​​គ្រឿង តែពុំ​បាន​សម្រេច​ឡើយ ​។

ប្រភព​បន្ត​ឱ្យ​ដឹង​ទៀតថា ខណៈ​​ធ្វើ​ដំណើរ​​មក​ដល់​ផ្លូវ​លេខ​៩៣ ក្បែរ​ផ្សារ​ទួល​​សង្កែ ​ជន​សង្ស័យ​​​បានជិះប៉ះ​ជា​មួយ​រ​ថយន្ត​​មួយ​គ្រឿង បណ្តាល​ឱ្យ​ធ្លាក់​អ្នក​ជិះពី​​ក្រោយ​ ហើយ​ត្រូវ​កម្លាំង​​ប្រជា​ការ​ពារ​ចាប់​ខ្លួន​បានម្នាក់។ ចំណែក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ៕

ដោយ ៖ Bopha

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]