ថៃ៖ ភាគច្រើន ពេលបើកហ្វេសប៊ុក តែងតែឃើញនូវរូបថត និងសកម្មភាពស្វីតៗ របស់តារាសម្តែងស្រី នាង Chippy Sirin និង សង្សារ លោក Antoine Pinto ដែលជាអ្នកប្រដាល់ មានមុខស្រស់ដូចតារាបរទេស។ ជាពិសេស ស្នេហារបស់ពួកគេ ក៏បានធ្វើឲ្យមនុស្សជាច្រើន មានការច្រណែន និងចង់បានភាពផ្អែមល្ហែម ដូចជាពួកគេដែរ។

ប៉ុន្តែ កាលពីមួយរយៈមុន គេចាប់អារម្មណ៍ ថា ពួកគេ លែងបង្ហោះស្វីតដូចមុន និងថែមទាំង Unfollowគ្នា ថែមទៀត។ មិនតែប៉ុណ្ណោះ នាងក៏បានបង្ហោះសារចម្លែកមួយ នៅក្នុងបណ្តាញសង្គម ថា «បើអ្នកចង់បានយកទៅ ខ្ញុំមិនទុកសម្រាមនៅក្នុងផ្ទះឲ្យមានក្លិនស្អុយទេ»។

ទង្វើទាំងអស់នេះ បានធ្វើឲ្យហ្វេន គិតថា ពួកគេប្រហែលជាមានរឿងអ្វីនឹងគ្នាហើយ បានជាសុខៗ ពួកគេ ធ្វើយ៉ាងដូច្នេះ។ ប៉ុន្តែមានរឿង ប្លែកមួយទៀត កាលពីប៉ុន្មានថ្ងៃមុន ដោយលោកបានបង្ហោះសារមួយទៀត ដែលផ្ទុយនឹង អ្វីដែលហ្វេនគិត។ ដោយលោកបានសរសេរថា «សំណេរដែលរកឃើញចេញពីអ៊ីនធើណេត ភាគច្រើន មិនសូវពិតប៉ុន្មានទេ»។ សារមួយនោះ បានធ្វើឲ្យ ហ្វេនកាន់តែឆ្ងល់ ហើយចង់ឲ្យហ្វេនគិតថា នាង សរសេរសារកាលពីមួយរយៈមុន ជួនកាល គ្រាន់តែជាសារធម្មតាៗ មិនពាក់ព័ន្ធនឹងស្នេហាពួកគេក៏ថាបាន។

យ៉ាងណាមិញ គ្រប់យ៉ាង មិនទាន់ប្រាកដថា ពួកគេ ពិតជាបែកគ្នា ឬយ៉ាងណាកនោះទេ មានតែរង់ចាំមើលទាំងអស់ ហើយក៏ហ្វេនមិនចង់ឲ្យពួកគេ បែកបាក់គ្នានោះដែរ។ 

នាង Chippy Sirin និង សង្សារ
នាង Chippy Sirin និង សង្សារ
នាង Chippy Sirin និង សង្សារ
នាង Chippy Sirin
នាង Chippy Sirin និង សង្សារ
unfollow គ្នា
សាររបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]