​​ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសចិន​ម្នាក់​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ ដោ​យចង​.​កសម្លាប់​ខ្លួនឯង ​ខណៈ​តាមរក​ប្រពន្ធដល់ផ្ទះនៅស្រុកកំណើតហើយ តែ​មិនឃើញនាង ហេតុការណ៍​បង្ក​​ភ្ញាក់ផ្អើល​ កាលពីព្រឹក​ថ្ងៃ​ទី​២១ ឧសភា នេះ​ នៅក្នុងផ្ទះរបស់ប្រពន្ធភូមិ​សណ្តាន់ ឃុំ​សណ្តាន់ ស្រុក​សំបូរ​។​

អធិការ​នគរបាល​ស្រុក​សំបូរ​បានឱ្យ​ដឹង​ថា បុរសខាងលើ​ឈ្មោះ ឆៃ ស៊ី​ហ្គា​ន់ អាយុ​៤២​ឆ្នាំ ជាជនជាតិចិន ​​មាន​ប្រពន្ធ​ជាជនជាតិខ្មែរនិងមានកូនស្រីម្នាក់ ។ បុរសរូបនេះ ទើប​​មកដល់ខ្មែរ​កាលពីម្សិលម្ង៉ៃ​​ប៉ុណ្ណោះ ។ ​រីឯស្ត្រីជាប្រពន្ធ​ មិនបានស្គាល់ឈ្មោះទេ តែ​នាងបានចេញទៅធ្វើការនៅប៉ោយប៉ែតបាត់​​ហើយ។

​ប្រភពបន្តថា ការប៉ងចង់ស្លាប់របស់​បុរសចិន មិនបានសម្រេចនោះទេ ដោយ​សារ​ត្រូវក្រុមគ្រួសារ​ខាង​ប្រពន្ធមក​ជ​ួយឃាត់ទាន់​ ។ កន្លង​មក​ ​ប្រ​ព​ន្ធ​ខ្មែរនេះ បានចេញ​​ទៅ​រស់នៅ​ប្រទេស​ចិន​ ដោយបាន​​កូន​ស្រី​​ម្នាក់​ ​។​ ​​លុះ​​រយៈក្រោយ ​ប្រពន្ធ​បាននាំកូនស្រី​​​មក​ស្រុក​ខ្មែរវិញ ​តែនាងមិនព្រមត្រឡប់ទៅប្រទស​ចិន​វិញ ។

បន្ទាប់​ពីអត់ឃើញប្រពន្ធត្រឡប់ទៅវិញ គាត់ក៏ធ្វើដំណើរមកស្រុកខ្មែរ​តាមមករកនាងដល់ស្រុក​កំណើត​នេះ តែបែរជាមិនឃើញនាង ​ទើបធ្វើឱ្យគាត់តូចចិត្ត​ និង​​​​ឡាំប៉ា​បានទាញ​ខ្សែ​គោ​​ បម្រុង​មកចង.ក​​សម្លាប់​ខ្លួនឯងតែម្តង ​។​

​ភ្លាមៗនោះ​ បានដឹង​ដល់​កម្លាំងនគរបាល​ ក៏ចុះ​​មក​សម្របសម្រួល​​​ និងប្រាប់​បុរសចិននោះថា នឹងជួួ​យ​ជ​ំរុញ​​ប្រ​ព​ន្ធ​​ឱ្យមក​ជួបគាត់វិញ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]