កូរ៉េខាងត្បូង៖ នៅក្នុងពិភពតន្រ្តីនៃវិស័យចម្រៀង Kpop នរណាៗក៏ដឹងដែរថា តារាចម្រៀងស្រីចាស់វស្សា Seohyun អតីតសមាជិកក្រុមចម្រៀង SNSD រូបនេះ ត្រូវបានមហាជនគ្រប់គ្នាចាត់ទុកនាងថា ជាតារាស្រីមួយរូបដែលមិនត្រឹមតែមានសម្រស់ស្អាត ពោរពេញទៅដោយទេពកោសល្យតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទាំងជាតារាស្រីតែមានប្រវត្តិរូបបរិសុទ្ធស្អាតស្អំ មិនធ្លាប់ប្រឡូកប្រឡាក់ជាមួយនឹងព័ត៌មានរឿងអាស្រូវតូចធំអ្វីទាំងអស់សូម្បីតែម្តង រយៈពេលជាង១២ឆ្នាំមកនេះដែលនាងចូលប្រឡូកក្នុងសិល្បៈ។

លើសពីនេះទៅទៀត មិនប៉ុន្មានឆ្នាំមុននេះ Seohyun ថែមទាំងត្រូវបាន ក្រុមអ្នកកាសែតតាមប្រមាញ់ព័ត៌មានអាស្រូវស្នេហាតារា Dispatch បានលួចតាមដាននាង ដើម្បីចង់ផ្តិតយករូបថតនាងណាត់ជួបជាមួយសង្សារ អស់រយៈពេល១សប្តាហ៍ពេញថែមទៀតផង ប៉ុន្តែពួកគេក៏ត្រូវបោះបង់ការតាំងចិត្តចោលវិញ ដោយសារតែរយៈពេល១សប្តាហ៍ពេញ ពួកគេគ្មានបានលទ្ធផលអ្វីមកវិញសូម្បីតែបន្តិច ក្រៅពីថតបានតែរូបនាងអង្គុយផឹកទឹកផ្លែឈើ អានសៀវភៅ ក្នុងហាងកាហ្វេរាប់ម៉ោងតែម្នាក់ឯង គ្មានសកម្មភាពអ្វីផ្សេងក្រៅពីនោះឡើយ។

ដែលអ្វីទាំងអស់នេះ បានធ្វើឲ្យមហាជនកោតសរសើរ ចំពោះតារាស្រីវ័យ២៧ឆ្នាំរូបនេះជាខ្លាំង ដោយនាងពូកែរក្សាអាថ៌កំបាំងខ្លួនឯងបានល្អ អស់រយៈពេល១២ឆ្នាំ មិនធ្លាប់បែកធ្លាយចេញសូម្បីតែម្តង។

ជាក់ស្តែង នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទស្សនាវដ្តី GQ មួយ តារាស្រី Seohyun ក៏ត្រូវបានគេសួរនាំវិធីសាស្រ្ត ដែលធ្វើឲ្យនាងរក្សាកិត្តិយសបានយ៉ាងល្អ ក្នុងរយៈពេល១២ឆ្នាំមកនេះ។ 

ហើយក្នុងនោះផងដែរ Seohyun បានឆ្លើយថា៖

«ចាប់តាំងពីខ្ញុំនៅក្មេងមកម៉្លេះ ខ្ញុំគិតថាខ្ញុំគឺជាកូនពៅគេប្រចាំ Girls’ Generation ដូច្នេះខ្ញុំមិនអាចបំផ្លាញមុខមាត់ក្រុមបាននោះទេ ហើយខ្ញុំក៏ជាប្រភេទមនុស្សដែលត្រូវតែរក្សា ឲ្យខ្ជប់ខ្ជួនតាមច្បាប់វិន័យផងដែរ»។

នាងបន្តទៀតថា៖ 

«ប៉ុន្តែពេលខ្លះខ្ញុំក៏ចង់សម្រាកឲ្យបានស្រួលម្តងផងដែរ ដោយខ្ញុំអាចធ្វើខ្លួនឯងឲ្យល្អ ដោយមិនចាំបាច់ព្រួយបារម្ភពីច្បាប់វិន័យទាំងនោះ».

Seohyun នាងក៏បានចែករំលែងពីរបៀបដែលនាងកាត់បន្ថយភាពតានតឹងផងដែរ ដោយនាងបាននិយាយថា ៖

«ខ្ញុំបានវាយបុកជាមួយនឹងម៉ាស៊ីនវាយកណ្តាប់ដៃ ទៅបាញ់កាំភ្លើង ឬក៏ជិះម៉ូតូលំហែខួរក្បាលជាដើម។ ខ្ញុំចង់ជិះម៉ូតូ បើទោះបីជានាងឈានចូលដល់វ័យចាស់ ក្លាយជាលោកយាយក៏ដោយ»៕
Seohyun អតីតសមាជិកក្រុម SNSD
Seohyun ត្រូវ Dispatch តាមដាន១សប្តាហ៍ពេញ
Seohyun ត្រូវ Dispatch តាមដាន១សប្តាហ៍ពេញ
Seohyun ត្រូវ Dispatch តាមដាន១សប្តាហ៍ពេញ
Seohyun ត្រូវ Dispatch តាមដាន១សប្តាហ៍ពេញ
Seohyun អតីតសមាជិកក្រុម SNSD
Seohyun អតីតសមាជិកក្រុម SNSD
Seohyun អតីតសមាជិកក្រុម SNSD
Seohyun អតីតសមាជិកក្រុម SNSD
Seohyun អតីតសមាជិកក្រុម SNSD
Seohyun អតីតសមាជិកក្រុម SNSD
Seohyun អតីតសមាជិកក្រុម SNSD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]