ម៉ាឡេស៊ី៖ ពាក្យចាស់លោកពោលថា គ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងបានគ្រប់ពេល។ ជាទូទៅនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ មិនថាភាគីខាងណាខុស ឬត្រូវនោះទេ រមែងតែងតែមានជម្លោះ មើលមុខគ្នាមិនត្រូវ។ ប៉ុន្តែផ្ទុយទៅវិញ កាលពីពេលថ្មីៗនេះ មានលោកពូម្នាក់ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ធ្វើការសរសើរជាខ្លាំង បន្ទាប់ពីលោកត្រូវបានគេបុកឡានគាត់ហើយ គាត់មិនខឹងនោះទេ ហើយថែមទាំងនាំគេម្នាក់នោះទៅមន្ទីរពេទ្យ ហើយជួយចេញលុយព្យាបាលឱ្យទៀត។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nan Naz បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ មិត្តរួមការងាររបស់លោកបានជិះម៉ូតូទៅប៉ះនឹងឡានរបស់លោកពូម្នាក់ គាត់មិនបានខឹង និងទាមទារសំណងអ្វីនោះទេ ផ្ទុយទៅវិញបែរជានាំមិត្តរបស់លោកទៅមន្ទីរដើម្បីព្យាបាលរបួសទៅវិញ ហើយថែមទាំងជួយចេញថ្លៃព្យាបាលឱ្យទៀត។ លោកបានរៀបរាប់ថា ការពិតអ្នកដែលខុសនោះគឺជាមិត្តរួមការងាររបស់លោក មិនមែនលោកពូម្នាក់នោះទេ។ ក្រោយពីចេញពីមន្ទីរពេទ្យហើយ លោកពូចិត្តល្អម្នាក់នេះថែមទាំងជូនមិត្តរបស់លោក Nan ទៅផ្ទះថែមទៀត។

ក្រោយមករឿងនេះបានល្បីពេញបណ្តាញសង្គម ហើយមនុស្សម្នាជាច្រើនសុទ្ធសឹងតែកោតសរសើរស្មារតីរបស់លោកពូម្នាក់នេះ ថាគាត់ជាមនុស្សចិត្តល្អនិងចិត្តព្រះកម្ររកបានណាស់៕

លោកពូចិត្តព្រះនាំអ្នកបុកលោកទៅមន្ទីរពេទ្យ
លោកពូចិត្តព្រះនាំអ្នកបុកលោកទៅមន្ទីរពេទ្យ
លោកពូចិត្តព្រះនាំអ្នកបុកលោកទៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]