ភ្នំពេញ៖ នៅពេលដែលប្រទេសជាតិមានសុខសន្តិភាព និងកំពុងមានការរីកចម្រើន វាគឺជាពេលវេលាមួយដែលប្រជាពលរដ្ឋគ្រប់រូប ងាកមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាទូរស័ព្ទសម្ភារៈនិយមវិញម្តង ដូចជាទូរស័ព្ទក្តី បន្ទាប់ពីការប្រកបមុខរបរទទួលទានរបស់ពួកគេ ដែលជាកត្តាមួយជម្រុញឲ្យផលិតករទូរស័ព្ទដៃជាច្រើនធ្វើការពន្លឿនលើការផលិតរបស់ខ្លួនឲ្យសមស្របទៅតាមការចង់បានរបស់មនុស្សគ្រប់វ័យ។ 

អ្នកណាៗក៏ចូលចិត្តថតរូបភាពតាម Camera ទូរស័ព្ទដៃដែរ ព្រោះវាងាយស្រួលទុកដាក់តាមខ្លួន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ប៉ុន្តែការថតរូបច្រើន ឬតិច មិនសំខាន់ទេ តែអ្វីដែលសំខាន់គឺ ការជ្រើសរើសទូរសព្ទ័ដៃដែលមាន Camera ល្អ និងមានស្តង់ដារ និងមានបច្ចេកវិទ្យាថតរូប អាចធ្វើឲ្យរូបភាពរបស់លោកអ្នកដែលថតចេញមកមានភាពទាក់ទាញ និងត្រូវចិត្តរបស់លោកអ្នកថែមទៀតផង។ 

OPPO F11

នៅលើទីផ្សារទូរស័ព្ទបច្ចុប្បន្ននេះ លោកអ្នកអាចមានជម្រើសច្រើនក្នុងការទិញទូរស័ព្ទយកទៅប្រើប្រាស់ ប៉ុន្តែខ្លួនអ្នកផ្ទាល់ត្រូវទាមទារឲ្យមានការស្វែងយល់ជាមុនសិនមុននឹងទិញទូរស័ព្ទយកទៅប្រើប្រាស់ ថាតើប្រភេទទូរស័ព្ទអ្វីដែលអាចនៅជាមួយអ្នកបានរយៈពេលយូរ និងធ្វើឲ្យអ្នកសប្បាយចិត្តក្នុងការថតរូបជាលក្ខណៈក្រុមគ្រួសារ ការថតរូបបែបម្នាក់ឯង ទោះបីជាលោកអ្នកស្ថិតនៅទីកន្លែងដែលមានពន្លឺខ្លាំង ឬកន្លែងដែលមានពន្លឺតិចតួចក្តី។ 

ក្នុងចំណោមទូរស័ព្ទទាំងអស់នោះសុទ្ធតែមានគុណសម្បត្តិផ្សេងៗគ្នា ដោយក្នុងនោះដែរក៏មាន Brand OPPO គឺជាប្រភេទស្មាតហ្វូនមួយ ដែលមានការទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក ជាពិសេសតំបន់អាស៊ីយើង ដោយអ្នកណាៗក៏ទទួលស្គាល់អំពីគុណភាព Camera របស់ OPPO ដែរ ថាជាអ្នកជំនាញថតរូប ព្រោះវាអាចថតរូបបានស្អាត និងច្បាស់ល្អឥតខ្ចោះ ហើយប្រសិនបើថតរូប Selfie វិញឡើងកប់តែម្តង ប្រៀបដូចជាមានអ្នកជំនាញ Make up និងជាអ្នកជំនាញកែសម្ផស្សរួចជាស្រេចដូច្នោះដែរ។ 

ទូរស័ព្ទត្រកូល F មួយម៉ូឌែលទៀតហើយ បានបង្ហាញខ្លួនយ៉ាងស្រស់សង្ហាជាមួយនឹងកាមេរ៉ាក្រោយភ្លោះ 48MP+5MP និងកាមេរ៉ាមុខទំហំ 16MP អមមកជាមួយមុខងារ AI Beauty 2.1 ដែលមានឈ្មោះថា F11 ជាប្អូនពៅរបស់ F11 Pro តែម្តង។ ម៉ូឌែល F11 នេះ ក៏មិនធម្មតាដែរ រូបរាងវាឡើងឡូយ សមត្ថភាពក៏កប់ដែរ ក្នុងការថតរូបភាព ម្យ៉ាងវិញទៀតប្រសិនបើសួរថា តើទូរស័ព្ទម៉ូឌែលណាខ្លះដែលបំពាក់ Camera ទំហំ 48MP ហើយបានដាក់លក់នៅលើទីផ្សារ និងមានសន្ទុះគាំទ្រខ្លាំងជាងគេនាពេលបច្ចុប្បន្ននេះ? ច្បាស់ណាស់ គឺមានតែប្រេន OPPO តែមួយគត់ អ៊ីចឹងនៅចាំអីទៀត ទៅទិញកូនពៅត្រកូល F ទាំងអស់គ្នាចាប់ពីឥឡូវទៅ ដោយតម្លៃត្រឹមតែ 299$ ប៉ុណ្ណោះ៕  

OPPO F11
OPPO F11

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]