កូរ៉េខាងត្បូង ៖ ក្នុងនាមជាតារា Kpop ល្បី សូម្បីតែពួកគេជាបុរសក៏ដោយ ប៉ុន្តែបើនិយាយពីសម្បុរស្បែក គឺពិតជាស រលោង ភ្លឺថ្លា មិនចាញ់នារីៗឡើយ។ ជាក់ស្ដែង នោះគឺជាអ្វីដែលអ្នកគាំទ្រ តែងតែប្រាថ្នាចង់បាន ដូច្នេះហើយពួកគេ ត្រូវតែមើលថែសុខភាព និងសម្រស់ឲ្យបានដិតដល់ជានិច្ច។

ក្នុងនោះដែរ តារាប្រុសកូរ៉េល្បីៗ គឺពិតជាកម្រនឹងបង្ហាញ ឲ្យអ្នកគាំទ្របានឃើញ ពុកមាត់ និងពុកចង្កា របស់ខ្លួនខ្លាំងណាស់។ ទោះបីជាវាតែងតែដុះមក ទៅតាមធម្មជាតិ ប៉ុន្តែជានិច្ចកាល ពួកគេត្រូវសំអាតវា ចេញពីផ្ទៃមុខ ដោយសារតែអ្នកគាំទ្រ មួយចំនួនធំ បង្ហាញការមិនពេញចិត្ត ប្រសិនបើពួកគេមានវា។

ជាការពិតណាស់ ជាលទ្ធផល រូបភាពរបស់តារាល្បីៗ ពេលមានពុកមាត់ ពុកចង្កា បានក្លាយជារូបភាពដ៏កម្រ នៅក្នុងវិស័យ Kpop។

យ៉ាងណាមិញ មានអ្នកគាំទ្រមួយចំនួនតូច បានបង្ហាញថា ពួកគេពិតជាចង់ឃើញ រូបរាង និងមុខមាត់ តារាកូរ៉េល្បីៗ នៅពេលដែលមានពុកមាត់ និងពុកចង្កា ដោយសារតែពួកគេគិតថា ពុកមាត់ និងពុកចង្កា ធ្វើឲ្យបុរសមើលទៅសង្ហា ហើយស៊ិចស៊ីជាងមុន គឺដូចជាស្ទាយ៏ ដែលពេញនិយមខ្លាំង របស់តារានៅប៉ែកបរទេសយ៉ាងដូច្នោះដែរ។

មិនយូរប៉ុន្មាន អ្នកគាំទ្រជាច្រើន ក៏បានកាត់ត រូបភាពរបស់តារាល្បីៗ ជាមួយនឹងពុកមាត់ ពុកចង្កាយ៉ាងច្រើន នៅពេញផ្ទៃមុខ រួចបង្ហោះក្នុងអ៊ីនធើណែត មើលទៅពិតជាប្លែកភ្នែក គួរឲ្យអស់សំណើចម៉្យាងដែរ៕

ចង់ដឹងថា រូបភាពកាត់.តទាំងនោះ គួរឲ្យអស់សំណើចប៉ុណ្ណា?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Suga
រូបភាព V
រូបភាព Xiumin
រូបភាព Jungkook
រូបភាព Kai
រូបភាព Baekhyun
រូបភាព MONSTA X
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]