កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២០ ឧសភាម្សិលមិញនេះ នៅក្នុងកម្មវិធីជជែកវិបត្តិមួយរបស់ ស្ថានីយ៍ទូរទស្សន៍KBS ឈ្មោះថា «Hello Counselor» មានភ្ញៀវកិត្តិយសស្រីម្នាក់ បានទម្លាយពីភាពព្រួយបារម្ភចំពោះឪពុករបស់នាង ដែលគាត់បានបើកបរមានភាពគ្រោះថ្នាក់ ដោយសារតែមិនសូវចេះប្រុងប្រយ័ត្ន។

យ៉ាងណាមិញ ខណៈពេលកំពុងតែពិភាក្សាអំពីរបៀបបើកបរ ពិធីករមួយរូបគឺលោក Shin Dong Yup បាននិយាយកំប្លែងលេងទៅកាន់ តារាចម្រៀងប្រុស BamBam និង Yugyeom សមាជិកក្រុម GOT7 ដោយលោកបាននិយាយថា ពួកគេទាំងពីរត្រូវតែបិទបាំងបានល្អហើយ ជាមួយនឹងមួក និងស្រោម (ដើម្បីលាក់មុខពីក្រុមពួកអ្នកកាសែត)។ បន្ទាប់មកពិធីកររូបនេះ ក៏បានសួរទៅកាន់តារាប្រុសទាំងពីរដួងនេះ ពីរបៀបបើកបររថយន្ត។

ជាមួយគ្នានេះផងដែរ តារាប្រុស BamBam ក៏បានឆ្លើយតបថា៖ «អត់ទេ, ខ្ញុំបានធ្វើការគិតគូខ្លះៗដែរ វាពិតជាល្អប្រសើរណាស់ដែលយើងជិះតាក់ស៊ី យើងចំណាយអស់ប្រមាណតែ១០ដុល្លារប៉ុណ្ណោះ យើងអាចទៅណាឆ្ងាយៗក៏បានដែរ។»

ឮបែបនេះ ពិធីករ Jang Young Ran ក៏បានសួរថា៖ «ប៉ុន្តែលោកមិនត្រូវការឡាន សម្រាប់ពេលដែលលោកជូនសង្សារដើរលេងទេឬ?» BamBam ក៏តបទៅវិញថា៖ «ខ្ញុំមិនអាចមានសង្សារបានទេ ជាមួយនឹងការងាររបស់ខ្ញុំ»។

តាមរយៈចម្លើយរបស់ BamBam បានឲ្យដឹងថា តារាប្រុសរូបនេះ ពិតជាស្រលាញ់ការងារខ្លាំងណាស់ ដោយលោកយល់ព្រមសុខចិត្តជ្រើសរើសយកការងារ និងអ្នកគាំទ្រជាទីស្រលាញ់របស់លោក ជាជាងជ្រើសរើសយកស្នេហាផងដែរ៕   

BamBam នៅក្នុងកម្មវិធី «Hello Counselor»
BamBam និង Yugyeom នៅក្នុងកម្មវិធី «Hello Counselor»
BamBam សមាជិកក្រុម GOT7
BamBam សមាជិកក្រុម GOT7
BamBam សមាជិកក្រុម GOT7
BamBam សមាជិកក្រុម GOT7
BamBam សមាជិកក្រុម GOT7
BamBam សមាជិកក្រុម GOT7
BamBam សមាជិកក្រុម GOT7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]