ចិន៖ អ្នកដំណើរលើយន្តហោះជាង ១៦០នាក់ មានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីម្តាយម្នាក់បានរារាំងយន្តហោះមិនឱ្យចេញដំណើរ ព្រោះតែចាំកូនស្រីទិញសំលៀកបំពាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីពេលថ្មីៗនេះ នៅលើជើងហោះហើរ Spring Airlines ហោះពីទីក្រុងបាងកកទៅទីក្រុងសៀងហៃ បណ្តាលឱ្យអ្នកដំណើរជាង ១៦០នាក់ ត្រូវរង់ចាំអស់ ៣០នាទី ព្រោះតែហេតុផងដ៏ហួសចិត្តបែបនេះ។

យោងតាមវីដេអូបានបង្ហាញថា ម្តាយម្នាក់នេះ បានរារាំងបុគ្គលិកបម្រើការនៅក្នុងយន្តហោះមិនឱ្យបិទទ្វារចេញដំណើរនោះទេ។ ម្យ៉ាងវិញទៀត គាត់ថែមទាំងប្រើពាក្យសម្តីមិនសមរម្យដាក់បុគ្គលិកទាំងនេះទៀត។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Spring Airlines បានបញ្ជាក់ថា កូនស្រីដែលរវល់តែទិញសំលៀកបំពាក់ម្នាក់នោះថែមទាំងបានប្រាប់ប៉ូលិសនៅក្នុងព្រលានយន្តហោះឱ្យរង់ចាំនាងថែមទៀត។

យ៉ាងណាមិញ បន្ទាប់ពីអ្នកដំណើរផ្ទុះកំហឹងខ្លាំងពេក នៅទីបំផុតម្តាយកូនទាំងពីរនាក់នេះ ក៏យល់ព្រមផ្លាស់ប្តូរជើងហោះហើរ ហើយនៅទីបំផុតយន្តហោះនេះអាចដំណើរការបានធម្មតាដោយចំណាយពេលអស់ ៣០នាទី៕ 

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅគ្រានោះ
រូបភាពនៅគ្រានោះ
រូបភាពនៅគ្រានោះ
រូបភាពនៅគ្រានោះ
ជើងហោះហើរ Spring Airlines

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]