កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១៩ ខែឧសភា កន្លងទៅថ្មីៗនេះ នៅពេលដែលការប្រគំតន្រ្តីបានបញ្ចប់ សមាជិកក្រុម BTS គឺ Jungkook បានចាប់ផ្តើមធ្វើការ Live វីដេអូ ដើម្បីជជែកកំសាន្តជាមួយនឹង អ្នកគាំទ្ររបស់ខ្លួន។

នៅខណៈពេលនោះដែរ សមាជិកដទៃទៀតគឺ Jimin Jin និង V ក៏បានបង្ហាញខ្លួន ជជែកជាមួយគាំទ្រ នៅក្នុងបន្ទប់ជាមួយនឹង Jungkook ដែរ។

គ្រាន់តែ V បានមកដល់ភ្លាម សមាជិកផ្សេងទៀត បានផ្ដោតចំណាប់អារម្មណ៍ ទៅលើរាងកាយរបស់លោក ភ្លាមៗតែម្ដង។

ដោយខ្លាចអ្នកគាំទ្រមើលមិនច្បាស់ Jungkook ក៏បានចង្អុលបង្ហាញ ទៅកាន់សាច់ដុំដើមដៃរបស់ V ហើយពោលឡើងថា រាងកាយរបស់ V គឺពិតជាល្អខ្លាំងណាស់ ពេលនេះ។

មិនត្រឹមតែប៉ុណ្ណឹងទេ Jimin និង Jin ដែលនៅក្បែរនោះ បានយកដៃមកប៉ះរាងកាយរបស់ V បណ្ដើរ ពោលសរសើរប្រាប់អ្នកគាំទ្របណ្ដើរទៀតផង រហូតដល់ V ត្រូវឱនមុខចុះ ព្រោះតែខ្មាស់អៀន នឹងពាក្យសរសើរ ជាសាធារណៈបែបនេះ។

ដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្រសង្ស័យថា V កំពុងតែសំងំហាត់ប្រាណ យកសាច់ដុំ ដែលវាជារឿងចម្លែក គួរឲ្យភ្ញាក់ផ្អើលបំផុត សម្រាប់អ្នកគាំទ្ររបស់ BTS ដោយសារតែកន្លងមក ពួកគេមិនធ្លាប់ឃើញ V បង្ហាញការតាំងចិត្ត ចង់បានសាច់ដុំពោះកង់ៗ ដូចជាតារាប្រុសសង្ហាៗ ដទៃទៀតឡើយ។

ផ្ទុយទៅវិញ V ត្រូវបានគេស្គាល់ថា ជាតារាប្រុសដ៏ល្បី ដែលមានក្បាលពោះប៉ោងៗ ដូចជាកូនក្មេង ខុសប្លែកពី Jungkook និង Jimin ដែលមានចំណូលចិត្តលើ ការហ្វឹកហាត់រាងកាយ រហូតទទួលបានរាងកាយរឹងមាំ មានសាច់ដុំ ទាំងកង់ៗ បង្អួចភ្នែកហ្វេន រាល់ពេលឡើងសម្ដែង។

យ៉ាងណាមិញ នៅក្នុងវីដេអូនោះ V ក៏បានបង្ហើបប្រាប់អ្នកគាំទ្រ ទាំងញញឹមថា មួយរយៈក្រោយមកនេះ លោកកំពុងតែធ្វើការជាមួយនឹង Jungkook ដែលអ្នកណាៗក៏ដឹងថា កូនពៅម្នាក់នេះ ជាសមាជិកដែលងប់ងុសនឹង ការហ្វឹកហាត់រាងកាយបំផុត៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]