ភ្នំពេញ៖ ដំណឹងដ៏ល្អ ភរិយរបស់តារាចម្រៀងលោកឆាយ វីរៈយុទ្ធ កំពុងតែពរពោះកូនក្នុងផ្ទៃ មិនត្រឹមធ្វើឲ្យលោកដែលត្រៀមនឹងក្លាយទៅជាឪពុកគេសប្បាយរីករាយនោះទេ សូម្បីតែបណ្តាអ្នកគាំទ្រក៏នាំគ្នារំភើប និងសប្បាយចិត្តមិនស្ទើរនោះដែរ។

មកទល់នឹងពេលនេះឃើញថា តារាប្រុសរូបនេះបានសម្រេចចិត្តរៀបការជាមួយនឹងភរិយា អស់ពេល២ឆ្នាំមកហើយ ដែលក្នុងនោះឃើញថាលោកតែងតែផ្តល់នូវសុភមង្គល និងភាពកក់ក្តៅទៅកាន់ភរិយាជានិច្ច ទោះបីជាមាន ការងារមមាញឹកប្រចាំថ្ងៃយ៉ាងណាក្តី។

ខណៈពេលដែលភរិយាកំពុងពរពោះ តារាប្រុសរូបនេះក៏កាន់តែបង្ហាញក្តីស្រលាញ់ទៅកាន់ភរិយាខ្លាំងឡើង យ៉ាងគួរឲ្យសរសើរ គឺលោកបានដើរតួនាទីជាស្វាមីល្អ តែងតែនៅជិតភរិយា នាំនាងដើរលេង មើលថែគ្រប់ពេលតែម្តង។

តាមរយៈសកម្មភាពបែបនេះ អ្នកគាំទ្ររបស់លោកពិតជាពេញចិត្តយ៉ាងខ្លាំង ដែលទោះបីជាការងាររវល់យ៉ាងណាក្តី តែោកនៅតែមានពេលសម្រាប់គ្រួសារ ជាពិសេសគឺភរិយាជាទីស្រលាញ់ ដែលកំពុងពរពោះកូនក្នុងផ្ទៃ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ នាំភរិយាលំហែលកាយ
ឆាយ វីរៈយុទ្ធ នាំភរិយាលំហែលកាយ
ឆាយ វីរៈយុទ្ធ នាំភរិយាលំហែលកាយ
ឆាយ វីរៈយុទ្ធ នាំភរិយាលំហែលកាយ
ឆាយ វីរៈយុទ្ធ បាំងឆ័ត្រឲ្យប្រពន្ធ
ឆាយ វីរៈយុទ្ធ នាំភរិយាទៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ