ឈឺ ក​ ជា​អាការៈ​រក​កល​ផ្តាសាយ ដូច្នេះ​យើង​ត្រូវ​តែ​ទប់ទល់​ឲ្យ​ទាន់​ពេល បើ​មិន​ចង់​ឲ្យ​កើត​ផ្តាសាយ។ ខាង​ក្រោម​នេះ​ជា​វិធី​ងាយៗ​ជួយ​បញ្ហា​បំពង់ក​យើង​ឲ្យ​ត្រលប់​មក​សភាព​ដើម​វិញ ដោយ​មិន​ចាំបាច់​ទៅ​ជួប​គ្រូ​ពេទ្យ។

១- ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ ​ឬ​ទឹក​ឲ្យ​បាន​ច្រើន

ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន នោះ​អាច​ជួយ​បំពង់ ក​ យើង​ឲ្យ​មាន​សំណើម មិន​សូវ​ឈឺ​នោះ​ទេ។

២- ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​ជាមួយ​ទឹក​ឃ្មុំ

បើ​​មាន​ទឹកឃ្មុំ យើង​គួរ​តែ​យក​វា​ទៅ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​ញ៉ាំ ២-៣ ដង/ថ្ងៃ ដើម្បី​ឲ្យ​ក​យើង​ឆាប់​ជា​ឡើង​វិញ។

៣- ស្អំទឹកកក

ប្រហែល​គ្នា​យើង​មិន​បាន​ដឹង​ពី​វិធី​មួយ​នេះ​ទេ​មើល៍​ទៅ? ការ​យក​ទឹកកក​ទៅ​ស្អំ​នៅ​បរិវេណ​បំពង់ ក ពិត​ជា​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ ក ​បាន​មួយ​ចំណែក។

៤- ខ្ពុរទឹកអំបិល

ទឹក​អំបិល​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ស្លេស្ម អាការៈឈឺ ក បាន​លឿន ដូច្នេះ​ហើយ​យើង​ត្រូវ​ខ្ពុរ​ទឹក​អំបិល​ឲ្យបាន ៣-៤ដង/ថ្ងៃ។

៥- បៀមថ្នាំបំបាត់ឈឺបំពង់ ក

បើ​ធ្វើ​តាម​ប៉ុន្មាន​វិធី​ខាងលើ​នេះ​ហើយ តែ​អាការៈ​ឈឺ ក​ នៅ​តែ​មិន​បាន​ផល​លឿន យើង​ត្រូវ​រក​ថ្នាំ​បៀម​មក​ជំនួយ​បន្ថែម​ទៀត។ ពេល​ឈឺ ក ពេទ្យ​ហាម​ដាច់ខាត​ញ៉ាំ​ទឹកកក ឬ​របស់​ត្រជាក់ៗ និង​អាហារហឹរ ទោះ​ជា​យើង​ឃ្លាន​យ៉ាងណា​ក៏​ត្រូវ​តែ​រង់ចាំ​ដល់ ​ក​ ជា​សិន​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្តល់សិទ្ធិដោយ Hello Krupet 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]