លោក​វេជ្ជបណ្ឌិត​ឯកទេស​​ទូទៅ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋានបាន​ឲ្យ​ដឹង​ថា សម័យនេះ​ការ​ញ៉ាំ​បន្លែ​ផ្លែឈើ​ច្រើន​មិន​អាច​ជួយ​ឲ្យ​សុខភាព​រឹងមាំ​បាន​ទេ ព្រោះ​របស់​អស់​ទាំងនោះ​សុទ្ធ​សឹង​តែ​មាន​ផ្ទុក​សារធាតុ​គីមី ដែល​នាំ​ឲ្យ​យើង​ឈឺ​ច្រើន​លើស​ដើម។

គ្រូពេទ្យ​ខាង​លើ​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​ច្រើន រឹតតែ​ឈឺ​ច្រើន​ទៅ​វិញ​ទេ មិន​អាច​ជួយ​បាន​ឡើយ៖ 

«សម័យ​នេះ​អ្វី​ក៏ update ដែរ​មិន​ថា​បន្លែ ផ្លែឈើ ត្រី សាច់ គឺ​លែង​មាន​ធម្មជាតិ​ទៀត​ហើយ លើកលែង​តែ​របស់​ខ្លួនឯង។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ អ្នក​ខ្លះ​គ្មាន​លទ្ធភាព​ទិញ​ផ្លែឈើ​ញ៉ាំ​ទេ ញ៉ាំ​តែ​បាយ​ស ត្រីងៀត ត្បិត​តែ​ស្គមស្គាំង​មែន តែ​មិន​ឈឺ​សោះ ព្រោះ​ថា​គាត់​មិន​បាន​បន្ថែម​សារធាតុ​គីមី​ដទៃ​ទៀត​ចូល​ទៅ​ក្នុង​ខ្លួន»។

ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​ញ៉ាំ​បន្លែ ផ្លែឈើ គឺ​ដើម្បី​ទទួល​បាន​វីតាមីន ជាតិកាក​សរសៃ ទុក​ជួយ​ទប់ទល់​ជំងឺ​ផ្សេង​ៗ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​ជ្រើសរើស​បន្លែ ផ្លែឈើ​ខុស មានជាតិ​គីមី​​វិញ វា​នឹង​ធ្វើឲ្យ​សុខភាព​យើង​កាន់តែ​ទ្រុឌទ្រោម​ឡើង​ៗ មាន​បញ្ហា​ក្រពះ ពោះវៀន ថ្លើម ព្រោះ​ថាបច្ចុប្បន្ន​ពិបាក​រក​របស់​ធម្មជាតិ​ណាស់។

ដើម្បី​ទទួល​បាន​សុខភាព​ល្អវេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​ណែនាំ​ឲ្យ​ញ៉ាំ​វីតាមីន​គ្រាប់​ដែល​ជាពពួក​វីតាមីន​បំពេញ​បង្គ្រប់​នូវ​អ្វី​ដែល​អាហារ​មិន​អាច​បំពេញ​បាន។ ងាក​មក​មើល​របស់​គ្មាន​ជាតិ​គីមី​នៅ​ក្បែរ​ខ្លួន​វិញ លោក​បាន​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ទឹក​ឃ្មុំ ចេក ស្វាយ ល្ហុងទុំ ដែល​អាច​ដាំ​ដោយ​ខ្លួនឯង​បាន និង​ចៀស​របស់​នាំចូល ព្រោះ​តិច​ច្រើន​តែង​មាន​ប្រើ​ថ្នាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្តល់សិទ្ធិដោយ Hello Krupet 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]