ភ្នំពេញ៖ កាលពីថ្ងៃទី ២១ ឧសភា តារាវ័យក្មេងលោក ស្រេង ឈាងឡេង និងលោក សែន ណារ៉ា ដែលជាដៃគូជំនួញបានចាប់ដៃគ្នានាំយកអំណោយទៅប្រគល់ជូនលោកគ្រូ-អ្នកគ្រូ និងកុមារៗនៅក្នុងសាលាបឋមសិក្សាវត្តត្រពាំងក្រពើ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះជាការចែករំលែករបស់អ្នកទាំងពីរ បន្ទាប់ពីបានចាប់ដៃគ្នាបើកគម្រោងលក់ដីឈ្មោះ សែនណារ៉ា ឈាងឡេង នៅម្ដុំផ្លូវជាតិលេខ៣ ជិតផ្សារព្រៃទទឹង។

លោក ស្រេង ឈាងឡេង និយាយថា ក្រៅពីគិតគូផលិតបទចម្រៀង និងគម្រោងលក់ដី លោកក៏បានចូលរួមក្នុងសកម្មភាពចែកអំណោយជូនដល់ចាស់ៗ ក្មេងៗ និងសហគមន៍ក្រីក្រមួយចំនួនផងដែរនាពេលកន្លងមក ដោយលោកប្រកាសថា គឺមានតែការរួមចំណែកពីសប្បុរសជននេះបន្តិច និងពីពួកលោកជាដើមបន្តិចប៉ុណ្ណោះ ទើបធ្វើឱ្យពិភពទាំងមូលពោរពេញដោយក្ដីស្រលាញ់។

មិនខុសគ្នាដែរលោក សែន ណារ៉ា ម្ចាស់ក្រុមហ៑ុនពុះដីឡូតិ៍ សែនណារ៉ា បានអះអាងថា អំណោយដែលបានយកមកប្រគល់ជូននេះ គឺជារបស់ក្រុមហ៊ុនរបស់លោក និងមានការចូលរួមពីសប្បុរសជន ដែលជាម្ចាស់ក្រុមហ៊ុនផ្សេងផងដែរ។ ក្នុងនោះ ក៏មានការចូលរួមពីព្រះចៅអធិការវត្តត្រពាំងក្រពើផងដែរ។ លោកថាហេតុផលដែលនាំឱ្យមានការឯកភាពគ្នាយកសម្ភារៈសិក្សា និងថវិការមកប្រគល់ជូនកូនសិស្សប្រមាណជាង ២០០ នាក់ និងលោកគ្រូ-អ្នកគ្រូមួយចំនួននៅទីនោះ គឺដោយសារតែលោកធ្វើជំនួញពុះដីលក់នៅក្បែរៗនោះ ហើយមើលឃើញពីការលំបាកដោយផ្ទាល់៕

លោក ស្រេង ឈាងឡេង និងលោក សែន ណារ៉ា
សកម្មភាពចុះចែកអំណោយដល់ក្មេងៗ
សកម្មភាពចុះចែកអំណោយដល់ក្មេងៗ
សកម្មភាពចុះចែកអំណោយដល់ក្មេងៗ
សកម្មភាពចុះចែកអំណោយដល់ក្មេងៗ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយដល់ក្មេងៗ
សកម្មភាពចុះចែកអំណោយដល់ក្មេងៗ
សកម្មភាពចុះចែកអំណោយដល់ក្មេងៗ
សកម្មភាពចុះចែកអំណោយដល់ក្មេងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]