ភ្នំពេញ៖ ​ទី​បំផុត​តារា​ចម្រៀង ចាន់​ សម័យ មាន​ផ្ទះសម្បែង​​​សម្រាប់​ឲ្យ​ប្រពន្ធ​កូន​រស់​នៅ​នឹង​គេ ឈប់​នៅ​ផ្ទះ​ជួល​ទៀត​ហើយ បន្ទាប់​ពី​​សម្ដេច​តេជោ ​ហ៊ុន សែន ​និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន អាណិតអាសូរ ទិញ​ផ្ទះ​ឲ្យ​​លោក​ក្នុង​បុរី​ឡេងណាវ៉ាត្រា។ ពិធី​ប្រគល់​បាន​ធ្វើ​ឡើង​នៅល្ងាច​ថ្ងៃ​ទី ២១ ខែឧសភា ឆ្នាំ២០១៩ ក្រោម​វត្តមាន​ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេង ឡុង ស្ថាបនិក​​សមាគម​មិត្ត​​ស្ម័គ្រចិត្ត​សិល្បៈ​ជួយ​សង្គម។

តារា​ចម្រៀង ចាន់​ សម័យ

ផ្ទះ​ដែល​សម្ដេច​តេជោ ​ហ៊ុន សែន ​និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន សែន ទិញ​​ឲ្យតារា​ចម្រៀង​ ចាន់ សម័យ​ នោះ គឺ​ជា​វីឡា​តឿ​មាន​សល់​ដី​ជុំវិញ​ផ្ទះ ដែល​មើល​ទៅ​គួរឲ្យ​ចង់​របស់​នៅ​តែ​ម្ដង ស្ថិត​ក្នុង​បុរី​ឡេងណាវ៉ាត្រា​គម្រោង​ទី៦ ជិត​ផ្សារ​ទូល​ពង្រ។

ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ថ្លែង​ថា លោក​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ជំនួស​តារា​ចម្រៀង​លោក ចាន់ សម័យ ដែល​មាន​សំណាង​ត្រូវ​បាន​សម្ដេច​ទាំង​ពីរ ​​អាណិតអាសូរទិញ​ផ្ទះ​ឲ្យ​បែប​នេះ។ ទន្ទឹម​គ្នា​នោះ​ដែរ សម្រាប់លោក​ឧកញ៉ា​ថា គឺ​ជា​មោទនភាព​ និង​មហា​កិត្តិយស​​​បំផុត​ដែល​សម្ដេច​ម៉ែ​ បានសម្រេច​​ទិញ​​នៅ​ក្នុង​​បុរី​ឡេងណាវ៉ាត្រា​នេះ​តែ​ម្ដង។

ផ្ទះរបស់ ចាន់ សម័យ
ផ្ទះរបស់ ចាន់ សម័យ

ក្រោយ​ពី​ទទួល​បាន ​ផ្ទះ​យ៉ាង​ស្រស់​ស្អាត​ហើយ​នៅ​ក្នុង​បុរី​ក្នុង​រាជធានី​ភ្នំពេញ​ថែម​ទៀតលោក ចាន់ សម័យ បាន​សម្ដែង​អារម្មណ៍​​រំភើប​ខ្លាំង​ណាស់ ដោយ​កន្លង​មក​លោក​មិន​ធ្លាប់ស្រមៃ​ថា និង​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យ​ប្រពន្ធ​កូន​ស្នាក់​នៅ​ឡើយ។ ម្ចាស់​បទ «សុំ​មេ​មាន់​មួយ» លោក​​សូម​អរគុណ​ខ្លាំង​ណាស់ដល់​សម្ដេច​ទាំង​ពីរ ដែល​មាន​ចិត្ត​ប្រោសប្រណី​ដល់​រូប​លោក​ និង​ក្រុម​គ្រួសារ ដែល​ចាប់​ពី​ពេល​នេះលោក​មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​​រស់​នៅ​នឹង​គេ​ឯង ឈប់​នៅ​ផ្ទះ​ជួល​ហើយ។

ជា​មួយ​គ្នា​នេះលោក ចាន់ សម័យ សូម​ជូនពរ​សម្ដេច​ទាំង​ពីរបានសម្រេច​នូវ​ពុទ្ធពរទាំង ៤​ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។

សម្ដេច​ទាំង​ពីរ
ផ្ទះរបស់ ចាន់ សម័យ
ផ្ទះរបស់ ចាន់ សម័យ

សូម​បញ្ជាក់​ផង​ដែរ​ថាលោក ចាន់ សម័យ បាន​ប្រឡូក​លើ​វិស័យ​ចម្រៀង​ជាង​ ១០​​ ឆ្នាំ​ហើយ ម្ចាស់​បទ​ «សុំ​មេ​មាន់​មួយ​» ត្រូវ​បាន​គេ​ដឹង​ថាមាន​ជំងឺ​របេង​ឆ្អឹង​ ដោយ​លោក​បាន​កើត​ជំងឺ​មួយនេះ ​តាំង​ពី​អាយុ ១៤​ ឆ្នាំ​មក​ម្ល៉េះ តែ​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំង​ប្រហែល​ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​បាត់​មុខ​ពី​សិល្បៈ​ជា​ច្រើន​ឆ្នាំ ហើយ​ចុង​ក្រោយ​ធ្លាយ​ពី​ព័ត៌មាន​ស្ដីពីស្ថានភាព​របស់​លោក​ជួប​ការ​លំបាក​ខ្លាំង បន្ទាប់​មាន​មិត្ត​ភក្ដិបង្ហោះ​ពី​ជីវភាព​របស់​លោកដើរ​ស្ទូច​ត្រី​លក់ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ទាំង​ ៥ នាក់ ដែល​កំពុង​តែ​របស់​នៅ​ផ្ទះ​ជួយ​មួយ​កន្លែង ក្នុង​ទឹក​ដីខណ្ឌ​ជ្រោយចង្វារ។ ដំណឹង​ស្ថានភាព​​ជីវភាព​របស់​លោក​ធ្វើ​ឲ្យ​មហាជន​សម្ដែង​ការ​អាណិតអាសូរ​ជា​ខ្លាំង និង​បាន​ជួយ​ឧបត្ថម្ភ​លោក​ជា​បន្ត​បន្ទាប់ ជា​ពិសេស​គឺ​សម្ដេច​ទាំង​២​តែ​ម្ដង។

ជា​មួយ​នឹង​ការងារ​សិល្បៈ​វិញ​ លោក​មិន​ធ្លាប់​នឹក​ស្រមៃ​ថានឹង​វិល​ចូល​សិល្បៈ​វិញ​ទេ បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​ក្នុង​វិថី​នេះមិន​តិច​ជាង​ ១០​ ឆ្នាំ​។ ​ប៉ុន្តែ​ក្រោយ​ផ្ទុះ​ព័ត៌មាន​ពី​ស្ថានភាព​ក្រី​ក្រ និង​ជំ​ងឺ​របស់​លោក ហើយ​ត្រូវ​បាន​មហាជនជិត​ឆ្ងាយ​នៅ​តែ​អាណិត​ស្រលាញ់​នឹក​រលឹក ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​ជា​ច្រើន ធ្វើ​ឲ្យ​លោក​កែ​ប្រែ​គំនិត​នេះ​ឡើង​វិញ។ បច្ចុប្បន្ន​​លោក​កំពុង​តែ​ច្រៀង​​​ក្នុង​ផលិតកម្ម Galaxy របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា​នេះ​តែ​ម្ដង៕ 

ចាន់ សម័យ ចេញច្រៀងឡើងវិញ
ចាន់ សម័យ ចេញច្រៀងឡើងវិញ
ចាន់ សម័យ ចេញច្រៀងឡើងវិញ
ចាន់ សម័យ ចេញច្រៀងឡើងវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]