កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២១ ខែឧសភានេះ អ្នកតំណាងមកពី ការិយាល័យរដ្ឋបាល ប្រចាំនៅទីក្រុង Yongsan ទើបតែបានបញ្ជាក់យ៉ាងច្បាស់ ប្រាប់បណ្តាញសារព័ត៌កូរ៉េថា លោក T.O.P សមាជិកក្រុម BigBang នឹងត្រូវបានរំសាយចេញពី ភារកិច្ចបម្រើសេវាកម្មសាធារណៈ របស់លោកនៅដើមខែកក្កដា ខាងមុខនេះហើយ។

នេះបើយោងតាម ការសម្រេចចិត្តរបស់រដ្ឋាភិបាល កាលពីឆ្នាំ ២០១៨ បានបញ្ជាក់ថា វានឹងត្រូវបានកាត់បន្ថយ ពេលវេលាខ្លះ សម្រាប់បុរសដែលមានភារកិច្ចបម្រើយោធា តែប្ដូរមកធ្វើជា អ្នកបម្រើសេវាសាធារណៈវិញ។

ដូច្នេះមានន័យថា T.O.P នឹងត្រូវបញ្ចប់ភារកិច្ច មុនពេលកំណត់ ដែលដំបូងឡើយ គេរំពឹងទុកថាលោក នឹងត្រូវរំសាយចេញពីជួរកងទ័ព នៅចុងខែសីហា ឆ្នាំ២០១៩ ប៉ុន្តែដោយសារលោក បានប្ដូរមកជា អ្នកបម្រើសេវាសាធារណៈ ទើបសេចក្ដីប្រកាសថ្មីបង្ហាញថា លោកនឹងត្រូវបញ្ចប់ភារកិច្ច លឿនជាងធម្មតា គឺនៅថ្ងៃទី ៨ ខែកក្កដា ខាងមុខនេះហើយ។

ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្ររំភើបរីករាយយ៉ាងខ្លាំង ពួកគេកំពុងតែទន្ទឹងរង់ចាំ ការវិលត្រលប់មកវិញ របស់សមាជិកក្រុមចម្រៀង BigBang ដ៏ល្បី៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព T.O.P
រូបភាព T.O.P
រូបភាព T.O.P
រូបភាព T.O.P
រូបភាព T.O.P

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]