ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោកចាន់ សម័យ បានឆ្លងកាត់រឿងរ៉ាវជាច្រើន ជីវភាពគ្រួសារក៏លំបាក ចំណែកឯសិល្បៈក៏បានស្ងាត់បាត់ឈឹង អស់ពេលជាច្រើនឆ្នាំ។

នាពេលនេះដែលលោកក៏បានបង្ហាញខ្លួន និងបានឈរលើវិថីសិល្បៈជាថ្មី ក្រោមការជួយពីសំណាក់អ្នកគាំទ្រ អាណិតស្រលាញ់ ក៏ដូចជាអ្នកសិល្បៈជាច្រើនរូបផងដែរ។ តែអ្វីដែលកាន់តែរំភើបខ្លាំង ជាងនេះនោះគឺ កាលពីម្សិលមិញនេះ លោកបានទទួលនូវកាដូដ៏ធំ និងមានតម្លៃបំផុតសម្រាប់លោក ក៏ដូចជាគ្រួសារទាំងមូល។

ដោយក្នុងនោះលោកបានទទួលអំណោយផ្ទះមួយខ្នងដ៏ស្រស់ស្អាត តាមរយៈការជួយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តដ៏ល្អសម្រាប់ប្រជាជន និងសិល្បករ ដែលកំពុងតែជួបទុក្ខលំបាកយ៉ាងដូច្នោះ ដំណឹងនេះបើយោងតាមគណនីហ្វេសប៊ុកលោកហេង ឡុង បានបង្ហាញប្រាប់។

ទន្ទឹមនឹងពេលវេលាដ៏ល្អនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំង ដែលពេលនេះ លោកទទួលបានផ្ទះមួយ ដែលអាចរស់នៅបាន ដោយមិនចាំបាច់ពិបាកដូចមុន ត្រូវជួលផ្ទះគេនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ផ្ទះថ្មីចាន់ សម័យ
ផ្ទះថ្មីចាន់ សម័យ
ផ្ទះថ្មីចាន់ សម័យ
ផ្ទះថ្មីចាន់ សម័យ
ផ្ទះថ្មីចាន់ សម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]