កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២១ ខែឧសភានេះ អ្នកតំណាងរបស់ក្រុមហ៊ុន YG Entertainment ទើបតែបានបញ្ជាក់ប្រាប់ សារព័ត៌មានកូរ៉េថា តារាកំប្លែងល្បី និងជាអ្នកនិពន្ធនៅក្នុងផលិតកម្ម YG គឺលោក Yoo Byung Jae កំពុងតែត្រៀមចាកចេញពីផលិតកម្ម YG ហើយ ក្រោយពេលដែលកិច្ចកុងរបស់លោក និងផលិតកម្ម បញ្ចប់ទៅនៅដើមខែមិថុនាខាងមុខនេះ។

ក្នុងនោះដែរ មិនត្រឹមតែលោក Yoo Byung Jae ប៉ុណ្ណោះទេ ដែលចាកចេញ សូម្បីតែអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់លោក គឺលោក Yoo Gyu Sun ក៏បានសម្រេចចិត្ត ចាកចេញពី YG Entertainment ជាគ្នាផងដែរ។

ទោះបីជាយ៉ាងនេះក្ដី អ្នកគាំទ្រនៅមិនទាន់ដឹងច្បាស់ពី ហេតុផលដែលធ្វើឲ្យលោក និងអ្នកគ្រប់គ្រង សម្រេចចិត្តមិនបន្តកុងត្រា ជាមួយផលិតកម្មដ៏ល្បីមួយនេះ នៅឡើយទេ ប៉ុន្តែជាក់ស្ដែងផលិតកម្ម YG ចាប់ផ្ដើមមានចំនួនអ្នកលាឈប់ និងអ្នកមិនបន្តកុងត្រា កាន់តែច្រើនទៅៗគួរឲ្យកត់សម្គាល់ ចាប់តាំងពីចុងឆ្នាំ ២០១៨ មកម្ល៉េះ៕ 

រូបភាព Yoo Byung Jae
រូបភាព Yoo Byung Jae
រូបភាព Yoo Byung Jae
រូបភាព Yoo Byung Jae

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]