ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីប្រើកាំបិតខ្វែវកាប់ប្រពន្ធដាច់ក្បាល ហើយយកទៅបោះចោលក្បែរថ្នល់ កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី២១ ឧសភា នៅក្នុងភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ដែលសមត្ថកិច្ច មិនទាន់អាសន្និដ្ឋានជាក់លាក់អំពីមូលហេតុ។
លោកប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់បានប្រាប់ថា ជនដៃដល់ឈ្មោះយឿត រឿត អាយុ៣៣ឆ្នាំ រីឯប្រពន្ធដែលរងគ្រោះឈ្មោះម៉ាន់ សុធា អាយុ៣៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
លោកអធិការបានប្រាប់ថា ជននេះបានប្រើកាំបិតខ្វែវកាប់ប្រពន្ធដាច់ក្បាល រួចយកទៅបោះចោលខាងមុខផ្ទះក្បែរថ្នល់ ហើយជននេះ ត្រូវបានកម្លាំងមូលដ្ឋានឃាត់ខ្លួនភ្លាមៗដែរ។ លោកបានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញកំពុងសួរនាំជនដៃដល់ ដើម្បីស្វែងរកអំពីមូលហេតុ ដែលនាំឲ្យជននេះចិត្តឃោឃៅកាត់ក្បាលប្រពន្ធ។
ប៉ុន្តែបើតាមមន្ត្រីមូលដ្ឋានបាននិយាយថា ប្ដីប្រពន្ធនេះទើបនាំគ្នាមកពីខេត្តកំពង់ស្ពឺ នៅម៉ោង៨យប់ថ្ងៃទី២០ ឧសភា លុះព្រឹកឡើងមិនដឹងយ៉ាងម៉េចស្រាប់តែសម្លាប់ប្រពន្ធតែម្ដង។
មន្ត្រីដដែលបានបញ្ញាក់ថា បើតាមចម្លើយបឋមរបស់ជនដៃដល់ ដែលបានឆ្លើយប្រាប់មន្ត្រីជំនាញជំហានដំបូងថា ករណីឃាតកម្មនេះ អាចផ្ដើមចេញពីរឿងប្រចណ្ឌប្រពន្ធ និងខ្លាចក្រុមគ្រួសារខាងប្រពន្ធបំបែកបំបាក់ប្រពន្ធពីខ្លួនយកទៅស្រុកកំណើតនៅខេត្តកំពង់ស្ពឺវិញ។
ទោះយ៉ាងណាពេលនេះ ជនដៃដល់ត្រូវបានកម្លាំងអធិការស្រុកបាណន់ ឃាត់ខ្លួននិងកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីហើយ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]