ភ្នំពេញ៖ មួយរយៈពេលនេះដែរ ឃើញថាតារាវ័យក្មេងដែលមានជាប់សែស្រឡាយរាជវង្ស អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា កំពុងតែទទូលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន តាមរយៈមុខមាត់ ដ៏ស្រស់ស្អាតបូករួមនឹងសមត្ថភាពដ៏ល្អរបស់ទ្រង់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ទ្រង់ក៏បានធ្វើការបញ្ចេញនូវវីដេអូច្រៀងមួយ នៅក្នុងបទ«ដួងច័ន្ទ» ដែលធ្វើឲ្យបណ្តាអ្នកស្តាប់ និងអ្នកទស្សនាវីដេអូនេះស្លុងអារម្មណ៍ទៅតាម ជាមួយនឹងសម្លេងដ៏ពីរោះ យ៉ាងស្រទន់របស់ទ្រង់ ក្នុងចម្រៀងបែបនេះ។

ទន្ទឹមនឹងនេះដែរ អ្នកអង្គម្ចាស់ក្សត្រីតូច ក៏បានបង្ហាញជាមួយនឹងកាយវិការយ៉ាងទន់ភ្លន់ទៅតាមនឹងបទចម្រៀង បូករួមនឹងទឹកមុខ យ៉ាងសាកសមទៅនឹងបទចម្រៀងនេះតែម្តង។

តាមរយៈការបង្ហាញសមត្ថភាពការច្រៀងនៅក្នុងបទចម្រៀងលើកនេះ តារាវ័យក្មេងអ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ត្រូវបានបណ្តាអ្នកគាំទ្ររបស់ទ្រង់ ពេញចិត្ត និងសរសើរគ្រប់គ្នា ជាមួយនឹងសមត្ថភាពដ៏ល្អ មិនចាញ់មនុស្សធំនោះទេ។ លើសពីនេះទៅទៀត វីដេអូនេះចេញមិនទាន់បានប៉ុន្មានថ្ងៃផង តែមានអ្នកចូលទស្សនា និងស៊ែររាប់ម៉ឺនដងឯណោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ពេលច្រៀង
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ពេលច្រៀង
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ពេលច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]