បារាំង៖ នៅក្នុងកម្មវិធី Cannes Film Festival 2019 ជាកម្មវិធីលំដាប់ពិភពលោកមួយ ដែលមានមនុស្សគ្រប់ផ្នែក នៅក្នុងសិល្បៈ មិនថា ផលិតករ តារាភាពយន្ត តារាចម្រៀងល្បីៗ សុទ្ធតែចូលរួមកម្មវិធីមួយនោះ មិនដែលអាក់ខាន។ ហើយជាពិសេស គេក៏ចាត់ទុកថា កម្មវិធីមួយនេះ ជាកម្មវិធីធំ និងល្បីល្បាញខ្លាំងជាងកម្មវិធីនានាផងដែរ។

ដោយសារតែហេតុដូច្នេះហើយ ភាគច្រើន គេសង្កេតឃើញថា តារាៗឲ្យតែចូលរួមកម្មវិធីមួយនេះ សុទ្ធតែធ្វើខ្លួន គួរជាទីទាក់ទាញបំផុត ដែលពួកគេ ត្រូវស្លៀកឈុត បញ្ចេញល្វែងលើ ឬល្វែងក្រោម ទាំងអស់ក៏មានផងដែរ ដើម្បីទទួលបានការចាប់អារម្មណ៍ ពីអ្នកចូលរួម។

នាង Guan XiaoTong
នាង Guan XiaoTong

ងាកមកមើល តារាសម្តែងស្រីវ័យក្មេង អាយុទើបតែ២១ឆ្នាំ នាង Guan XiaoTong បានធ្វើឲ្យ គ្រប់គ្នា ដក.កចំហមាត់ ពេលឃើញនាងតែងខ្លួនយ៉ាងស្រស់ស្អាត​ជាមួយនឹង ឈុតរ៉ូបវែង ឡើងដូចជាព្រះនាងតូច។ ហើយត្រង់ផ្នែកខាងលើ រ៉ូបរបស់នាង ត្រូវបានរចនា បែបជាម៉ូតមកុដ ពិតជាប្លែកភ្នែកខ្លាំង។

បើទោះបីជា តារាស្រីរូបនេះ មិនបានតែងខ្លួនស៊ិចស៊ី លេចលើលេចក្រោម ដួចជាតារាដទៃ តែរូបនាង បានជាប់ឈ្មោះនៅក្នុងបញ្ចី ជាតារាមានមុខស្រស់ នៅក្នុងចំណោមតារាផ្សេងៗ ជុំវិញពិភពលោកដែរ។

យ៉ាងណាមិញ ទាំងនេះ អាចបញ្ជាក់បានថា ភាពទាក់ទាញ មិនមែនកើតចេញ ពីភាពស៊ិចស៊ី តែមួយផ្នែកនោះទេ តែតាមការពិតទៅ គឺអាស្រ័យលើមុខមាត់ស្រស់ និងទឹកមុខ ដែលចេញមកក្រៅពិតៗច្រើនជាង៕

តោះទៅមើលសម្រស់របស់នាងទាំងអស់គ្នា៖

នាង Guan XiaoTong
នាង Guan XiaoTong
នាង Guan XiaoTong
នាង Guan XiaoTong
នាង Guan XiaoTong
នាង Guan XiaoTong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]