បរទេស៖ កីឡាករ Lionel Messi កំពុងតែនាំមុខគេក្នុងការប្រជែងពានរង្វាន់ស្បែកជើងមាសទ្វីបអឺរ៉ុបនារដូវកាលនេះ។ យ៉ាងណាមិញ កីឡាករវ័យក្មេង Kylian Mbappe របស់ក្លិប PSG ដែលកំពុងតាមប្រជែងពានរង្វាន់នេះ ក៏បានផ្ញើសារមួយទៅកាន់កីឡាករប្រធានក្រុម Barcelona ផងដែរ។

កីឡាករ Kylian Mbappe

យោងតាមប្រភពពី Daily Mail កីឡាករ Mbappe បាននិយាយក្នុងកម្មវិធី UNFP ថា៖ “គោលដៅរបស់ខ្ញុំ គឺនឹងព្យាយាមសំដៅទៅរកស្បែកជើងមាសឱ្យបាននៅឆ្នាំនេះ។ ខ្ញុំបានឆ្លៀតពេលសម្រាករបស់ខ្ញុំ តាមដានការប្រកួតរបស់ Messi។ បន្ទាប់ពីបានឃើញ Messi ស៊ុតបញ្ចូលទីបាន ២គ្រាប់ហើយខ្ញុំក៏ចូលគេងវិញ”។ កីឡាករល្អជាងគេរដូវកាលនៅ Ligue1 រូបនេះបានបន្តថា៖ “ខ្ញុំនៅសល់ពេល ៩០នាទីទៀត ដូច្នេះខ្ញុំគ្មានអ្វីត្រូវបរាជ័យឡើយ”។

គួរឱ្យដឹងថា Messi បានបញ្ចប់រដូវកាល ២០១៨/២០១៩នេះ ដោយរកបាន ៣៦គ្រាប់នៅ La Liga។ ដោយឡែក Kylian Mbappe កំពុងតែមាន ៣២ប្រកួតក្នុងដៃ ដោយនៅសល់ការប្រកួតទល់នឹង Reims នៅចុងសប្តាហ៍នេះមួយទៀតដើម្បីកំណត់ថា “តើអ្នកណាជាម្ចាស់ស្បែកជើងមាសទ្វីបអឺរ៉ុបនារដូវកាលនេះ?? Lionel Messi ឬ Kylian Mbappe?” 

កីឡាករ Kylian Mbappe
កីឡាករ Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]