ភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រកាសមិនគាំទ្រចំពោះការផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងដែលមានផ្តល់រង្វាន់ ឬភូតកុហក ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងមកលើសង្គមកម្ពុជា ជាពិសេសយុវជន-យុវនារី ដែលជាសសរទ្រូងនៃប្រទេសជាតិ នៅក្នុងកិច្ចប្រជុំ នៅវិមានសន្តិភាព ជុំវិញប្រធានបទ «ផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា»។

ក្រោយទទួលបានដំណឹងពីសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មអំពីសេចក្តីព្រៀងច្បាប់ទាក់ទងនឹងគ្រឿងស្រវឹងខាងលើ អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ ក្រុមហ៊ុន VR Event Planner ដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ និងផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខគេមួយ បានមានប្រសាសន៍ថា៖ 

«ចាស នាងខ្ញុំធ្លាប់បាននិយាយម្តងរួចមកហើយកាលពីថ្ងៃសម្ពោធក្រុមហ៊ុន VR Event Planner ជាក្រុមហ៊ុនទីមួយ និងដំបូងបង្អស់ដែលប្រកានជំហរក្នុងការបម្រើសេវាកម្មផ្សព្វផ្សាយនានាដែលមិនពាក់ព័ន្ធនឹងគ្រឿងស្រវឹង និងថ្នាំជក់។ បច្ចុប្បន្ននាងខ្ញុំឃើញថានៅតាមបណ្តាប្រទេសជាច្រើន កំពុងតែអនុវត្តការផែនការទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង និងថ្នាំជក់ឲ្យស្ថិតក្នុងកម្រិតមួយដែលមិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមឡើយ។ នាងខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសុខភាពសាធារណៈ អង្គការសុខភាព និងក្រសួងពាក់ព័ន្ធទាំងអស់ ដែលកំពុងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ ណែនាំដល់ប្រជាជន ជាពិសេសយុវជនទាំងអស់ឲ្យយល់ច្បាស់អំពីបញ្ហាគ្រឿងស្រវឹង និងថ្នាំជក់នេះ។»

អ្នកស្រីប្រធានបន្ថែមថា៖ 

«ចាស៎ VR Event Planner ធ្វើការជាមួយយុវជន ហើយគោលបំណងរបស់យើង គឺបណ្តុះបណ្តាលយុវជនឲ្យមានសមត្ថភាពគ្រប់គ្រាន់ និងក្លាយជាអ្នកដឹកនាំ។ កាលពីពេលថ្មីៗកន្លងទៅនេះ VR ក៏បានចុះហត្ថលេខាជាមួយអង្គការ AIESEC ដើម្បីជួយលើកកម្ពស់សមត្ថភាពយុវជនឲ្យខ្លាំងពូកែ ដោយផ្តល់ឱកាសឲ្យពួកគេបានហ្វឹកហាត់ពីរបៀបធ្វើការផ្សេងៗ ទាក់ទិននឹងជំនាញក្នុងការបង្កើតទំនាក់ទំនងសាធារណៈ និងសិក្សាពីវិស័យផ្សព្វផ្សាយពាណិជ្ជកម្មរបស់ VR Event Planner ដែលមានដូចជាសេវាកម្មផ្នែកផ្សព្វផ្សាយ ៣៦០ដឺក្រេ ដែលមានដូចជារៀបចំព្រឹត្តិការណ៍ផ្សេងៗ (សន្និសីទសារព័ត៌មាន ពិធីជប់លៀងបែបក្រុមហ៊ុន ការផ្សព្វផ្សាយផលិតផល ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ការផលិតវីដេអូពាណិជ្ជកម្ម និងភាពយន្តខ្លីៗ) រៀបចំផែនការយុទ្ធសាស្ត្រ យុទ្ធនាការទីផ្សារ បង្កើតគម្រោងទីផ្សារឌីជីថល (Digital Marketing Plan) និងកម្មវិធីឌីជីថល (Digital Platform Development) ជាដើម»។

សម្រាប់ក្រុមហ៊ុន សហគ្រាស ឬអង្គការនានា ដែលគាំទ្រក្នុងការមិនផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងនឹងគ្រឿងស្រវឹង និងថ្នាំជក់ អាចជ្រើសយកសេវាកម្មរបស់ VR Event Planner ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៤០-៤២ ផ្លូវហ្គោល សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ លេខទំនាក់ទំនង៖ ០៨១ ៤៤៨ ៤៨៨៕

VR Event Planner
VR Event Planner
VR Event Planner
VR Event Planner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]