អាមេរិក៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ថាតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ បានទៅសម្តែង នៅអាមេរិកទាំងគ្រួសារតែម្តង។ ដោយលើកនេះ អាចនិយាយបានថា ជាការសម្តែងយូរជាងគេបំផុត នៅទីនោះ ។

ក្នុងនោះ នៅពេលតារាប្រុសរូបនេះ ទំនេរបីការងារ លោក ក៏តែងតែដឹកដៃប្រពន្ធ ដើរលេងកម្សាន្ត នៅតំបន់នីមួយៗ ដើម្បីផ្លាស់ប្តូរ បរិយកាសឲ្យកាន់មានភាពស្និទ្ធស្នាល។ ជាក់ស្តែង កាលថ្មីៗនេះដែរ ម្តាយក្មេកព្រាប សុវត្ថិ បានបង្ហោះនូវវីដេអូមួយ ដែលឃើញពីភាពផ្អែមល្ហែម យ៉ាងមានសុភមង្គលខ្លាំងបំផុត ជាមួយនឹង ការប្រឡែងគ្នាលេង ប្រៀបបីដូចជា ក្រមុំកម្លោះនឹងគ្នាយ៉ាងដូច្នោះដែរ។

ទង្វើបែបនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការសរសើរមិនដាច់ពីមាត់ បើទោះបីជា លោក និងប្រពន្ធ ឈានចូលវ័យចាស់ក៏ដោយ ក៏អ្នកទាំងពីរ នៅតែមានក្តីសុខ និងស្និទ្ធស្នាលដដែល៕

លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]