ភ្នំពេញ៖ ក្រៅពីការជ្រើសរើសទូរស័ព្ទប្រកបដោយភាពវៃឆ្លាតហើយ កត្តាតម្លៃក៏ជាចំណុចចម្បងដែលត្រូវគិតគូផងដែរ។ សំណួរបានសួរថា ប្រសិនបើលោកអ្នកមានលុយ ៣០០ ដុល្លារ តើអ្នកនឹងទិញទូរស័ព្ទប្រភេទណាយកមកប្រើ? នេះជាសំណួរមួយដែលមនុស្សគ្រប់គ្នាតែងតែធ្វើការពិចារណានៅពេលដែលពួកគេត្រូវការទិញទូរស័ព្ទគ្រប់ម៉ូឌែល។ 

ប្រសិនបើយើងថ្លឹងថ្លែងឲ្យស៊ីជម្រៅទៅ យើងឃើញថាទូរស័ព្ទដែលថ្លៃ គឺសំដៅទៅលើទូរស័ព្ទដែលមានគុណភាពល្អ ប៉ុន្តែទោះជាយ៉ាងណាក៏មិនប្រាកដទាំងអស់ដែរ ព្រោះស្មាតហ្វូនខ្លះដែលមានតម្លៃល្មមៗ ក៏មានគុណភាពល្អមិនចាញ់ទូរស័ព្ទថ្លៃដែរ ហើយចំពោះទូរស័ព្ទដែលមានតម្លៃថ្លៃវិញ ក៏មិនប្រាកដថាធានាគុណភាពល្អដែរ។ កត្តាទាំងអស់នេះហើយ ដែលជាហេតុបណ្តាលឲ្យក្រុមហ៊ុនស្មាតហ្វូន ប្រេ៊ន ប្រេ៊ន ជាច្រើនមានការលំបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារ ទាំងគុណភាព និង តម្លៃលក់ចេញម្តងៗ។ 

ជាការពិតណាស់នៅពេលដែលលោកអ្នកទៅរកទិញទូរស័ព្ទនៅតាមហាងលក់ទូរស័ព្ទនានា ប្រាកដណាស់មុនដំបូងលោកអ្នកច្បាស់ជាសម្លឹងមើលទៅលើការរចនារូបរាង និងពណ៌ខាងក្រៅរបស់ទូរស័ព្ទនីមួយៗ បន្ទាប់មកលោកអ្នកនឹងសួរអំពីទំហំនៃ Camera និងគុណភាពថ្មថា តើវាអាចកាន់ថ្មបានយូរ ឬអត់?

ដោយឡែកបើមើលទៅទូរស័ព្ទ OPPO F11 ស៊េរីថ្មីនោះវិញ គឺអាចឆ្លើយតបជាមួយនឹងអ្វីដែលលោកអ្នកចង់ដឹង និងចង់បាន។ OPPO F11 ជាប្រភេទទូរស័ព្ទដែលទាន់សម័យសម្រាប់មនុស្សគ្រប់វ័យ ដោយវាមានពីរពណ៌ គឺពណ៌ Marble Green និង Fluorite Purple ដោយក្នុងនោះវាក៏មានមុខងារស្កេនក្រយ៉ោដៃ (Fingerprint) មិនចាញ់ម៉ូឌែលដទៃទៀតផងដែរ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺវាមានកម្លាំងថ្ម 4020mAh ព្រមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ដែលជាភាពងាយស្រួលសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមអនឡាញ និងសម្រាប់អ្នកដែលនិយមទស្សនាវីដេអូតាម Youtube និងនៅលើ Apps នានា ត្រឹមតែតម្លៃ ២៩៩ ដុល្លារប៉ុណ្ណោះ តែគុណភាពវិញក៏មិនណយដែរ គ្នាយើងអើយ៕

ទូរស័ព្ទ OPPO F11 ស៊េរីថ្មី
ទូរស័ព្ទ OPPO F11 ស៊េរីថ្មី
ទូរស័ព្ទ OPPO F11 ស៊េរីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]