ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា នឹងប្រកាសបើកលក់ខុនដូដ៏ថ្មីទំនើបរបស់ខ្លួនជាមួយនឹងការបញ្ចុះតម្លៃពិសេសចាប់ពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ វេលាម៉ោង ១០ ព្រឹកតទៅ។ ផាក លែន ខុនដូ ធីខេ (Park Land Condo TK) ស្ថិតនៅ ក្នុងគម្រោងលំនៅដ្ឋាន Park Land TK ដែលស្ថិតនៅលើផ្លូវឧកញ៉ាម៉ុងរិទ្ឋីជិតតំបន់ សែន សុខ ដែលកំពុងអភិវឌ្ឍន៍ខ្លាំង ជាពិសេសស្ថិតនៅជិតផ្សារ Chip Mong Sen Sok Mall, Makro, Global House និងផ្សារ AEON ផងដែរ។

ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការនាំយកបទពិសោធន៍ថ្មីៗក្នុងការរស់នៅបែបទាន់សម័យ និងជឿជាក់ក្នុងការរស់នៅ ជីប ម៉ុង លែន បានបន្ថែមគម្រោងលំនៅដ្ឋានបែបប្រណីតទាន់សម័យថ្មីមួយទៀតរបស់ខ្លួន គឺគម្រោង ផាក លែន ខុនដូ ធីខេ។ ផាក លែន ខុនដូ ធីខេ មានកម្ពស់ ២៦ ជាន់ រួមជាមួយនឹងកន្លែងចតយានយន្តដ៏ធំទូលាយ អាងហែលទឹក សួនលើអាកាស ក្លឹបហាត់ប្រាណ កន្លែងធ្វើការរួម (Co-Working Space) ស្កាយបារ (Sky Pavilion)។ ផាក លែន ខុនដូ ធីខេ ជាខុនដូទីមួយនៅក្នុងប្រទេសកម្ពុជា ដែលមានផ្លូវសម្រាប់រត់ហាត់ប្រាណ (Jogging Track) លើសួនច្បារអាកាស ក៏ដូចជាលំហែកាយជាមួយនឹងធម្មជាតិបៃតងជារៀងរាល់ថ្ងៃ។

កាន់តែពិសេសជាងនេះទៅទៀត ជាមួយនឹងការបង់រំលស់មិនដល់ $500 ក្នុងមួយខែផង លោកអ្នកនឹងអាចក្លាយជាម្ចាស់ខុនដូដ៏ស្រស់ស្អាតនេះបានភ្លាមៗ។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៏លើគម្រោងថ្មីនេះ អាចអញ្ជើញមកសាកសួរព័ត៌មាននៅក្នុងថ្ងៃបើកលក់ផ្ទាល់ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៥% ក៏ដូចជាការបង់រំលស់ឥតការប្រាក់រហូតដល់ ២ ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅលេខ ០៦១ ៩៩៧ ៨៨៨។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន ជីប ម៉ុង លែន មានគម្រោងអភិវឌ្ឍន៍លំនៅឋានធំៗចំនួន ៧ រួមមាន៖ Landmark 271, Landmark 60M, Park Land Sen Sok, Park Land 598, Park Land TK, Park Land 6A និង Landriche Chomkadong ដែលសុទ្ធតែស្ថិតនៅក្នុងតំបន់ ដែលមានសក្តានុពលខ្ពស់ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន៕

ការបញ្ចុះតម្លៃ ៥% ពីជីប ម៉ុង លែន
ខុនដូថ្មីរបស់ ជីប ម៉ុង លែន
ខុនដូថ្មីរបស់ ជីប ម៉ុង លែន
ទីតាំងខុនដូថ្មីរបស់ ជីប ម៉ុង លែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]