កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ Jaehyun បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ខ្លួន នៅលើសមុទ្រក្នុងទីក្រុង Vancouver ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយចាប់អារម្មណ៍ឃើញមានរូបចម្លែកនៅក្នុងរូបភាពទាំងនោះ។

ក្នុងនោះដែរ អ្នកគាំទ្របានចាប់អារម្មណ៍ថា រូបរបស់លោក Jaehyun ដែលឈរតែម្នាក់ឯង មានរូបដៃចម្លែកមួយបានកាន់ជើងរបស់រូបលោកយ៉ាងជាប់។ ឯចំណែក Jaehyun វិញ លោកមិនបានបញ្ជាក់អ្វីអំពីដៃនោះជាដៃអ្វីនោះទេ ដោយរូបលោកគ្រាន់តែសរសេរ Caption មួយខ្លីថា “Whaaatt???!!!” ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែឆ្ងល់ចំពោះរូបភាពនោះ។

យ៉ាងណាមិញ សម្រាប់អ្នកគាំទ្រមួយចំនួន បាននាំគ្នានិយាយថា ដៃនោះអាចជាដៃខ្មោច ដែលអាចថតជាប់ដោយចៃដន្យក៏ថាបាន។ ក៏ប៉ុន្តែអ្វីៗ ត្រូវបានស្រាយចម្ងល់មកវិញ ក្រោយពីមានម្ចាស់គណនី Twitter មួយបានបង្ហោះវីដេអូរបស់ សមាជិក្រុម NCT 127 ថា ដៃនោះគឺជាដៃផ្លាស់ស្ទិកតែប៉ុណ្ណោះ មិនមែនជាដៃខ្មោចអ្វីនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបដែល Jaehyun បង្ហោះ
រូបដែល Jaehyun បង្ហោះ
រូបដែល Jaehyun បង្ហោះ
រូបដែល Jaehyun បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]