កូរ៉េខាងត្បូង៖ ចំពោះប្រិយមិត្តមួយចំនួនធំដែលនិយមគាំទ្រចម្រៀងKpop ប្រាកដជាស្គាល់ហើយ នូវក្រុមចម្រៀងនារីកំពុងនិយម Momoland ម្ចាស់បទ«Boom Boom» ដែលល្បីកក្រើកកាលពីឆ្នាំ ២០១៨កន្លងទៅនេះ។

ហើយកាលពីមួយរយៈថ្មីៗនេះមុននេះផងដែរ ក្រុមស្រីស្រស់ទាំង៩នេះ ក៏ទើបតែបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ចំណងជើងថា «I’m So Hot» ដែលបានផ្លាស់ប្តូរស្ទាយ៍តុបតែងថ្មីមកជាស៊ិចស៊ីខុសពីបទចម្រៀងមុនៗ ដែលតែងខ្លួនបែបCute Cuteគួរឲ្យស្រលាញ់។

ដោយឡែក អ្វីដែលអ្នកគាំទ្រមានការចាប់អារម្មណ៍ជាពិសេសខុសពីធម្មតានោះ គឺការប្រែប្រួលរូបរាងរបស់ តារាស្រី Nancy សមាជិកកូនកាត់ស្រស់ស្អាតប្រចាំក្រុម Momoland ដែលបច្ចុប្បន្ននេះគេសង្កេតឃើញថា រូបរាងដ៏ស្រឡូនស្អាតរបស់នាង មានការប្រែប្រួលច្រើនខ្លាំងមែនទែន សឹងតែមិនគូរឲ្យជឿ។

ជាការពិតណាស់ តារាចម្រៀងស្រីNancy ដែលកន្លងមកធ្លាប់តែមានរូបរាងស្រស់ស្អាត ចង្កេះអង្ក្រងមានត្រកៀក ដែលធ្វើឲ្យអ្នកគាំទ្រទាំងប្រុសទាំងស្រី ក្នាញ់នោះ គឺនៅពេលនេះបានប្រែមកជា មានសាច់ទ្រលុកទ្រលន់ខ្លាំងឡើងៗ ត្រឹមរយៈពេលមិនប៉ុន្មានខែចុងក្រោយនេះ។

មិនថាយ៉ាងណា អ្នកគាំទ្រមានការព្រួយបារម្ភចំពោះការឡើងសាច់របស់ Nancy ជាខ្លាំង បើទោះបីជាពួកគេសប្បាយចិត្តដែលIdol របស់ពួកគេមានសុខភាពល្អ អាចញុំាបានក៏ពិតមែន ប៉ុន្តែបើបណ្តោយឲ្យឡើងទម្ងន់កាន់តែខ្លាំងជាងនេះទៀត វានឹងអាចនាំការពិបាកចំពោះខ្លួននាងផ្ទាល់ផងដែរ ពោលគឺមិនថាតែការស្លៀកពាក់ ឬក៏ការបញ្ចេញក្បាច់រាំនោះទេ គឺពិតជាមិនអាចស្រស់ស្អាតដូចពីមុនឡើយ៕  

រូបថតពីមុន របស់ Nancy សមាជិកក្រុម Momoland

រូបថតបច្ចុប្បន្ន​ របស់ Nancy សមាជិកក្រុម Momoland

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]