កូរ៉េខាងត្បូង ៖ ស្ទើរតែមួយសប្ដាហ៍ជាប់គ្នាទៅហើយ ដែលតារាស្រីល្បីឈ្មោះ CL បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាបន្តបន្ទាប់ នៅក្នុងគណនី Instagram របស់នាង ជាហេតុធ្វើឲ្យអ្នកគាំទ្រ មានអារម្មណ៍ថា ទទួលបានភាពស្និទ្ធស្នាលជាមួយនាង ខ្លាំងជាសព្វមួយដង។

ក្នុងនោះដែរ រូបភាពមួយ ក្នុងចំណោមរូបភាពជាច្រើន ដែល CL បានបង្ហោះថ្មីៗនេះ កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតក្លាយជារូបភាពលើកដំបូងរបស់នាង ដែលទទួលបានការ Likes ដល់ទៅ ១លាននាក់។

គួរបញ្ជាក់ផងដែរថា វាជាកម្រងរូបភាព ការជួបជុំគ្នារបស់ អតីតសមាជិកក្រុមចម្រៀងនារីដ៏ល្បី 2NE1 នៅក្នុងថ្ងៃគម្រប់ខួប លើកទី១០ នៃការបង្ហាញខ្លួនរបស់ពួកគេ ។

រូបភាពទាំងនោះ ត្រូវបានបង្ហោះនៅថ្ងៃទី ១៧ ខែឧសភា ប៉ុន្តែគ្រាន់តែបង្ហោះមិនបានប៉ុន្មាន វាក៏បានក្លាយជារូបភាព ដែលមនុស្សទូទាំងពិភព ពិសេសក្រុមអ្នកគាំទ្រ 2NE1 ចាប់អារម្មណ៍ខ្លាំងតែម្ដង។

មិនត្រឹមតែប៉ុណ្ណោះទេ វាត្រូវបានចែកចាយបន្ត ជាហូហែ នៅលើអ៊ីនធើណែត ព្រោះតែពួកគេទន្ទឹងរង់ចាំ ឱកាសជួបជុំគ្នារបស់ 2NE1 ជាយូរណាស់មកហើយ។

ទោះបីនេះមិនមែនជាការ ជួបជុំគ្នា សម្ដែងនៅលើឆាកជាថ្មីក៏ពិតមែន ប៉ុន្តែគ្រាន់តែពួកគេ នៅរក្សាទំនាក់ទំនងល្អនឹងគ្នា ហើយមកផ្លុំទៀនអបអរ ថ្ងៃគម្រប់ខួប ១០ឆ្នាំជាមួយគ្នាប៉ុណ្ណឹង អ្នកគាំទ្ររំភើបចិត្តណាស់ទៅហើយ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព 2NE1
រូបភាព 2NE1
រូបភាព 2NE1
រូបភាព 2NE1
រូបភាព 2NE1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]