ថៃ៖ រយៈពេលជាង៨ឆ្នាំមកហើយ ដែលតារាចម្រៀងស្រីវ័យ២៨ឆ្នាំ កញ្ញា Jah Rsiam បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈ ប៉ុន្តែទើបតែក្នុងឆ្នាំ២០១៣ ទើបសមត្ថភាពរបស់តារាស្រីរូបនេះ ត្រូវបានទទួលស្គាល់ពីសំណាក់មហាជន។

ដោយឡែក កាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានការភ្ញាក់ផ្អើល និងក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង ក្រោយតារាស្រីរូបនេះបានធ្វើការ បង្ហាញនូវជីវិតតស៊ូរបស់ខ្លួន ដែលខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំ ដើម្បីក្រុមគ្រួសារ ​ដោយផ្លាស់ប្ដូរពីការនៅផ្ទះឈើបាក់បែកលំបាក ប្រែជាមករស់នៅយ៉ាងសុខស្រួល ក្នុងផ្ទះដ៏ធំស្កឹមស្កៃ ដែលជាកម្លាំងញើសឈាមរបស់ខ្លួននាងផ្ទាល់តែម្ដង។

ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តជាមួយនឹងការខិតខំរបស់កញ្ញា Jah Rsiam យ៉ាងខ្លាំង ដែលបានប្រឹងធ្វើការងារទាំងយប់ថ្ងៃ រកប្រាក់ដើម្បី ឲ្យគ្រួសារទាំងមូលសប្បាយចិត្ត និងមានសុភមង្គល ក្រោមការប្រឹងប្រែងរបស់នាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Jah Rsiam
Jah Rsiam និងឳពុកម្ដាយ
Jah Rsiam និងឳពុកម្ដាយ
ផ្ទះចាស់ Jah Rsiam
ផ្ទះថ្ម​ី​ Jah Rsiam
ផ្ទះថ្ម​ី​ Jah Rsiam
ផ្ទះថ្ម​ី​ Jah Rsiam
រថយន្ត Jah Rsiam
រថយន្ត Jah Rsiam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]