ថៃ៖ អ្នកស្រី Maornapa ជាតារាសម្តែងស្រី និងជាពិធីករដ៏ល្បីប្រចាំប្រទេស ថ្វីបើ Maornapa ជាភេទទី៣ ក៏ដោយចុះ តែបើនិយាយពីសមត្ថភាពសម្តែងរបស់គាត់វិញ ពិតជាមិនធម្មតានោះទេ។
ដោយឡែក បើងាកមកនិយាយពីសម្រស់របស់តារារូបនេះវិញ ត្រូវបានអ្នកគាំទ្រជាច្រើនតែងតែលេចនូវពាក្យសរសើរគ្រប់គ្នា ដោយទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏តារាភេទទី៣រូបនេះ ក៏នៅតែមានរូបសម្រស់ស្អាត មិនចាញ់តារាវ័យក្មេងជំនាន់ក្រោយប៉ុន្មាននោះទេ។
យ៉ាងណាមិញ ក្រៅពីមានសម្រស់ដែលនៅតែស្រស់ស្អាតបែបនេះហើយ រីឯជីវិតនាពេលបច្ចុប្បន្នរបស់តារារូបនេះ ក៏មិនធម្មតានោះដែរ ដោយតែងតែបង្ហាញនូវសកម្មភាព ក្នុងការប្រើប្រាស់ជីវិតយ៉ាងសម្បូរបែប មានរបស់របរប្រើប្រាស់ ទំនើបៗ ថ្លៃៗ និងជាពិសេសដើរកម្សាន្តក្រៅប្រទេសជាញឹកញាប់ថែមទៀតផង។
ចំណុចទាំងនេះហើយ បានធ្វើឲ្យអ្នកគាំទ្រសរសើរដល់អ្នកស្រី Maornapa ដែលក្រៅពីមានរូបឆោមនៅតែស្រស់ស្អាត ធ្វើឲ្យគេចូលចិត្តហើយ ជាពិសេសនោះ ជីវិតរបស់តារារូបនេះ ក៏បានរស់នៅ សោយសុខយ៉ាងសប្បាយរីករាយផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]