កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ តារាចម្រៀងប្រចាំផលិតកម្ម YG នាង Leehi បានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាចម្រៀងរូបនេះ បង្ហោះរូបមួយសន្លឹកបង្ហាញពីការជិតវិលត្រឡប់មកឆាកតន្ត្រីជាថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពី YG ប្លុងចោលអស់រយៈពេលជាង ៣ ឆ្នាំ។

ក្នុងនោះដែរ សម្រាប់រូបភាពមួយសន្លឹកនោះដែរ មិនបានបញ្ជាក់ថ្ងៃពិតប្រាកដអំពីការ Comeback នោះទេ ក៏ប៉ុន្តែអ្នកគាំទ្រសង្ឃឹមថា Leehi នឹងបញ្ចេញការ Comeback នេះ បន្ទាប់ពី Somi ក្នុងរយៈពេលដ៏ខ្លី។

ម៉្យាងវិញទៀត ផ្អែកតាមប្រភពរបស់ផលិតកម្ម YG លោក Yang Hyunsuk បានឲ្យដឹងបន្ថែមថា ក្នុងឆ្នាំនេះ Leehi នឹង Comeback ២ អាល់ប៊ុមឯណោះ។ យ៉ាងណាក្តី ទាំងនេះមានតែចាំមើលទាំងអស់គ្នាតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Leehi
Leehi
Leehi
រូប Comeback បង្ហោះព្រឹកមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]