(ភ្នំពេញ)៖ មានហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ដោយគេប្រទះឃើញសាកសពបុរសម្នាក់ ត្រូវឃាតកម្មកាប់សម្លាប់នៅក្នុងផ្ទះ ស្ថិតនៅភូមិត្រពាំងពាយ ជិតផ្សារពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើន កំពុងចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវលើករណីនេះ។ ក្នុងនោះ នៅកន្លែងកើតហេតុ គេក៏ឃើញមានវត្តមានរបស់លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលការងារព្រហ្មទណ្ឌផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់ហេតុការណ៍នេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ឲ្យដឹងអំពីមូលហេតុនៅឡើយទេ។ សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]