កូរ៉េខាងត្បូង ៖ ជាការពិតណាស់ Jimin ត្រូវបានគេស្គាល់ថា ជាតារាប្រុសដែលមានបេះដូងដ៏កក់ក្ដៅ និងផ្អែមល្ហែមម្នាក់ សម្រាប់អ្នកគាំទ្រ ដែលជានិច្ចកាល លោកតែងតែបង្ហាញអារម្មណ៍ ដឹងគុណយ៉ាងជ្រាលជ្រៅ ទៅកាន់អ្នកគាំទ្រ តាមរយៈការព្រួយបារម្ភ យកចិត្តទុកដាក់ និងពាក្យសម្ដីលើកទឹកចិត្ត។

នៅបើយោងតាមការអះអាងរបស់ អតីតអ្នកហ្វឹកហាត់ម្នាក់ឈ្មោះ Kim Daehoon ដែលត្រូវបានគេស្គាល់ថា ជាមិត្តជិតស្និទរបស់ Jimin កាលពីនៅវិទ្យាល័យ បានឲ្យដឹងថា Jimin គឺជាមនុស្សផ្អែមល្ហែម និងទន់ភ្លន់ចំពោះគ្រប់គ្នាបែបនេះ តាំងពីនៅរៀនមកម្ល៉េះ។

លោកបានបន្តថា គ្រាដំបូងដែលលោកបានស្គាល់ Jimin គឺនៅពេលដែលលោកបានផ្លាស់ពី Busan មករៀននៅសាលាសិល្បៈ ទីក្រុង Seoul ជាលើកដំបូង។ ពេលនោះក្មេងប្រុសម្នាក់ដែលអង្គុយក្បែរលោក គឺជាមនុស្សតែម្នាក់ ដែលអាចនិយាយភាសាដូចជាលោក (ភាសាអ្នកស្រុក Busan) នោះគឺជា Jimin។

Kim Daehoon បានបន្តថា ទោះបីទើបតែប្ដូរមកមិនបានប៉ុន្មាន ប៉ុន្តែ Jimin ពិតជាសម្របខ្លួនជាមួយមិត្តថ្មី បានយ៉ាងងាយ។ Jimin ធ្លាប់គិតថា ខ្លួនឯងជាមនុស្សស្ងប់ស្ងាត់ខ្លាំងណាស់ ប៉ុន្តែពេលស្គាល់គ្នាយូរបន្តិច ទើបលោកដឹងថា Jimin ពិតជាមានសកម្មភាពច្រើនជាមួយមិត្ត ថែមទាំងក្លាយជា មនុស្សដែលល្បីល្បាញនៅក្នុងសាលាផងដែរ ព្រោះតែលោកមានគេស្រលាញ់ចូលចិត្តច្រើន។

Daehoon បានបង្ហើបថាកាលនោះ Jimin មិនមែនមានរូបរាង ដូចជាបច្ចុប្បន្ននេះទេ ពោលគឺលោកមានរូបរាងធំធាត់ជាងនេះ ហើយមានថ្ពាល់ប៉ោងៗ និងមុខមាត់ដូចជាកូនក្មេង ជាហេតុធ្វើឲ្យលោកគិតថា Jimin មិនអាចលេងកីឡាបានទេ។ ប៉ុន្តែផ្ទុយទៅវិញ រាងកាយរបស់ Jimin គឺពិតជាពោរពេញទៅដោយសាច់ដុំ ទាំងកង់ៗ ហើយលោកគឺជាមនុស្សដែលពូកែ ផ្នែកកីឡាបំផុតផងដែរ។ Daehoon បាននិយាយទាំងអស់សំណើចថា មានម្ដងនោះ រូបលោកបានយកឈ្នះលើ Jimin នៅលើការប្រកួតមួយ។

ប៉ុន្តែគួរឲ្យសោកស្ដាយ ចាប់តាំងពីពេលដែល Jimin បានបង្ហាញខ្លួន និងក្លាយជាតារាល្បីរួចមក Daehoon ក៏បានសម្រេចចិត្ត លុបរូបភាពអនុស្សាវរីយចាស់ៗ កាលពីនៅវិទ្យាល័យចោលអស់ ព្រោះខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ Jimin។

ទោះបីជាយ៉ាងនេះក្ដី Daehoon បានអះអាងថា Jimin គឺជាមនុស្សល្អ និងជាមិត្តល្អរបស់លោក ហើយបច្ចុប្បន្ន ពួកលោកនៅតែបន្តរាប់អានគ្នា ទោះបីជា Jimin មានការងារមមាញឹកច្រើនប៉ុណ្ណាក៏ដោយ ក៏លោកនៅតែចូលរួមចំណែក លើកទឹកចិត្តដល់ Daehoon៕ 

រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]