បារាំង៖ កីឡាករ Kylian Mbappe និងក្លិបបាល់ទាត់ Paris Saint-Germain គឺជាតួអង្គសំខាន់ និងលេចធ្លោជាងគេក្នុងកម្មវិធី Union Nationale des Footballeurs Professionnels (UNFP) ដែលជាកម្មវិធីប្រគល់ពានរង្វាន់បាល់ទាត់ដ៏ធំប្រចាំឆ្នាំដែលរៀបចំដោយស្ថាប័នលីគកំពូលបារាំង។ កីឡាករ Kyilan Mbappe បានក្លាយជាកីឡាករដែលលេចធ្លោបំផុតនៅ Ligue1 របស់បារាំងនាឆ្នាំនេះ ដោយឈ្នះពានរង្វាន់ឯកជនធំចំនួន ២ម្នាក់ឯងរួមមាន៖ ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ ( Ligue1 Player of the Year) និងពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំ (Young Player of the Year)។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ក្រៅពីនេះ Mbappe ក៏ជាប់ឈ្មោះជាកីឡាករជម្រើស ១១នាក់ដំបូងល្អបំផុតប្រចាំរដូវកាលផងដែរ។ គួរបញ្ជាក់ថា កីឡាករ ១១នាក់ល្អជាងគេនៅ Ligue1 នារដូវកាលនេះរួមមាន Kylian Mbappe, Thiago Silva, Marquinhos, Angel Di Maria, Marco Verrati និង Neymar របស់ PSG រួមជាមួយកីឡាកររបស់ក្លិប Lille ចំនួន ២នាក់រួមមាន Nicolas Pepe និងអ្នកចាំទី Mike Maignan ក្លិប Lyon ២នាក់រួមមាន Ferland Mendy និង Tanguy Ndombele និងមួយរូបចុងក្រោយមកពីក្លិប Strasburg គឺកីឡាករ Kenny Lala៕

កីឡាករ Kylian Mbappe
កីឡាករ ១១នាក់ល្អបំផុតប្រចាំឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]