កូរ៉េខាងត្បូង៖ បន្ទាប់ពីបញ្ចប់ភារកិច្ច បម្រើជួរកងទ័ពរួចមក Lee Min Ho បានប្រកាសត្រលប់ ចូលវិស័យសិល្បៈសារជាថ្មី។ អ្វីដែលពិសេស មិនទាន់បានប៉ុន្មានផង ស្រាប់តែ តារាសម្ដែងប្រុស ដ៏ល្បីល្បាញនេះ​ទទួលបានការអញ្ជើញ ឲ្យថតខ្សែភាពយន្តជាច្រើន។

ប៉ុន្តែ Lee Min Ho បានយល់ព្រមជាមួយ ផលិតកម្មមួយដោយ សម្ដែងជាតួអង្គឯកក្នុងរឿងថ្មី ដែលមានចំណងជើងថា«The King»។ ក្រោយពីប្រកាសបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រ របស់តារាកូរ៉េដ៏សង្ហារូបនេះ មានការទន្ទឹងមើលថា តើតារាស្រីរូបណា ដែលមានវត្តមាន សម្ដែងជាតួអង្គស្រីជាមួយ Lee Min Ho?

ថ្មីៗនេះ​ តារាសម្ដែងស្រីដ៏ស្រស់ស្អាត Kim Go Eun ត្រូវបានប្រកាសជាសាធារណៈថា​ រូបនាង ជាតួអង្គស្រីដែល ត្រូវសម្ដែងក្នុងរឿង«The King» ជាមួយលោក Lee Min Ho។ លើសពីនេះ ហ្វេនៗរំពឹងយ៉ាងខ្លាំងថា ​តារាសម្ដែងប្រុស ស្រីទាំងពីររូបនេះ នឹងនាំយកចំណីអារម្មណ៏ថ្មី តាមរយៈការសម្ដែងរួមគ្នាជាលើកទីមួយ សម្រាប់អ្នករាល់គ្នា។

គួរបញ្ជាក់ផងដែរថា រឿងថ្មីនេះជាប្រភេទរឿងដែលប្លែក ហើយបច្ចុប្បន្ននេះ កម្រនឹងមានការសម្ដែងបែបនេះណាស់ ជាពិសេស ខ្សែភាពយន្តថ្មីនេះផងដែរ​ មានការជាប់ទាក់ទងនឹង ព្រាយបិសាចទៀតផង។ 

ដូច្នេះ ចង់ដឹងថា ខ្សែភាពយន្តថ្មីដែលជា ការសម្ដែងរួមគ្នារវាង Lee Min Ho និងKim Go Eun មានលក្ខណៈប្លែកបែបណា រង់ចាំតាមដានទស្សនាទាំងអស់គ្នា ដែលមានការចាក់បញ្ចាំងនៅ ពាក់កណ្ដាលឆ្នាំ​២០២០ ខាងមុខនេះ៕

Kim Go Eun
Kim Go Eun
Lee Min Ho
Kim Go Eun
Lee Min Ho
Lee Min Ho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]