កូរ៉េខាងត្បូង ៖ នៅពេលដែលឈានចូលវ័យ ២៨ឆ្នាំ វាជាពេលវេលាដែល ក្រុមតារាចម្រៀង ក៏ដូចតារាសម្ដែងប្រុសល្បីៗរបស់កូរ៉េ ត្រូវផ្អាកពីការងារសិល្បៈ ដើម្បីចូលខ្លួនទៅបំពេញភារកិច្ចយោធា ទៅតាមច្បាប់របស់ប្រទេស។

សម្រាប់ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗឡើយ តារាដែលឈានចូលវ័យ ២៨ឆ្នាំ នៅក្នុងឆ្នាំនេះ សុទ្ធសឹងតែជាតារាល្បីៗ មកពីក្រុមចម្រៀងលំដាប់ជួរមុខទៀតផង។ ក្នុងនោះរួមមានទាំង Onew សមាជិកក្រុម SHINee និង Xiumin សមាជិកក្រុម EXO ផងដែរ។

យ៉ាងណាមិញ សម្រាប់តារាល្បីៗ ដែលកើតក្នុងឆ្នាំ ១៩៩២ ត្រូវបានគេរំពឹងទុកថា ពួកគេនឹងចូលទៅបំពេញភារកិច្ច បម្រើកងទ័ពនៅឆ្នាំក្រោយនេះហើយ។

ចង់ដឹងថា តើតារាប្រុសរូបណាខ្លះ អាចនឹងផ្អាកពីការងារសិល្បៈ ដើម្បីទៅបំពេញភារកិច្ចយោធា នៅឆ្នាំក្រោយនេះ?

ទស្សនារូបភាពខាងក្រោម ៖ 

១. Jin ក្រុម BTS

រូបភាព Jin

២. Seunghoon ក្រុម WINNER

រូបភាព Seunghoon

៣. Hyunsik ក្រុម BTOB

រូបភាព Hyunsik

៤. L ក្រុម INFINITE

រូបភាព L

៥. Baekhyun ក្រុម EXO

រូបភាព Baekhyun

៦. Chen ក្រុម EXO

រូបភាព Chen

៧. Chanyeol ក្រុម EXO

រូបភាព Chanyeol

៨. Shownu ក្រុម MONSTA X

រូបភាព Shownu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]