កូរ៉េខាងត្បូង៖ មានភាពល្បីល្បាញកាន់តែខ្លាំង ធ្វើឲ្យតារាគ្រប់រូបមានការងារច្រើន និងកាន់តែមមាញឹកខ្លាំង ពេលខ្លះស្ទើរតែគ្មានពេលគិតពីរឿងគ្រួសារ និងស្នេហា។

ជាក់ស្តែងដូចតារាប្រុសទាំង៥រូបនេះ និយាយរួមទៅពួកគេសុទ្ធតែមានរូបសម្បត្តិស្រស់សង្ហា ដែលជាទីចាប់អារម្មណ៍របស់នារីគ្រប់រូប។ តែចម្លែកអី ពួកគេនៅតែមិនទាន់រកឃើញម្ចាស់បេះដូង ទាំងដែលគ្រប់គ្នាមានអាយុក៏មិនតិចដែរ។

ចង់ដឹងថាតារាទាំង៥រូបនោះមានអ្នកណាខ្លះ? តោះ! ទៅទស្សនាទាំងអស់គ្នា៖  

១. Gong Yoo

តារាសម្តែងប្រុសវ័យ៣៩ឆ្នាំរូបនេះ ត្រូវបានគ្រប់គ្នាទទួលស្គាល់ថា លោកជាតារាសម្តែងប្រុសពោរពេញទៅដោយសមត្ថភាព។ លើសពីនេះលោកថែមទាំងធ្វើការងារសប្បុរសជាច្រើនទៀតផង។  

Gong Yoo

២. Lee Jong Suk

តារាសម្តែងវ័យ២៩ឆ្នាំរូបនេះក៏ជាសំណព្វចិត្តរបស់អ្នកគាំទ្រនារីៗមិនតិចដែរ។ ប៉ុន្តែពេលនេះលោកបានផ្អាកពីវិស័យសិល្បៈមួយរយៈ ដើម្បីចូលបម្រើកងទ័ព។  

Lee Jong Suk

៣. Lee Min Ho

ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់លោក Lee Min Ho ដែលជាតារាសម្តែងមួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំង។ ទោះបីជាតារាប្រុសវ័យ៣១ឆ្នាំរូបនេះ ធ្លាប់មានទំនាក់ទំនងស្នេហាពីមុនមកក៏ពិតមែន ប៉ុន្តែគ្រាន់តែជារឿងអតីតតែប៉ុណ្ណោះ ព្រោះពេលនេះបេះដូងនៅទំនេរនៅឡើយ។  

Lee Min Ho

៤. Choi Si Won

Choi Si Won ជាសមាជិកមួយនៅក្នុងក្រុមចម្រៀងបុរស Super Junior។ ទៀតសោតក្រៅពីអាជីពជាតារាចម្រៀង លោកក៏ជាតារាសម្តែងផងដែរ។ បច្ចុប្បន្ន Choi Si Won មានអាយុ៣៣ឆ្នាំហើយ លើសពីនេះទៅទៀត លោកមិនត្រឹមតែមានរូបសង្ហាប៉ុណ្ណោះទេ គឺលោកថែមទាំងមានទឹកចិត្តធ្វើការងារសប្បុរស និងជួយអង្គការផ្សេងៗ។  

Choi Si Won

៥. Lee Dong Wook

តារាសម្តែងប្រុស វ័យ៣៧ឆ្នាំ លោក Lee Dong Wook នៅតែមានរូបរាងសង្ហា ស្ទើរតែមើលមិនដឹងថា លោកមានអាយុច្រើនដល់ម្លឹងផង។

Lee Dong Wook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]