ថៃ៖ជាការពិតណាស់ តារាស្រីល្បីៗប្រចាំប្រទេសនិមួយៗ ក្រៅពីសមត្ថភាពសិល្បៈផ្ទាល់ខ្លួនហើយ នូវមានចំណុច ដែលអាចទាក់ទាញបេះដូងអ្នកគាំទ្រ គឺតាមរយៈស្ទាយ៏តុបតែងខ្លួនផ្ទាល់តែម្ដង។

បើក្រឡេកមើលតារាស្រី ប្រចាំប្រទេសថៃ ប្រជុំដោយនារីដែលមាន សម្រស់ស្រស់ស្អាតមិនចាញ់គ្នានោះទេ ប៉ុន្តែមានតារាស្រី៥រូប ដែលត្រូវបានប្រិយមិត្តទូទៅចាត់ទុកថា ជាតារាសម្ដែង ដែលមានស្ទីលតុបតែងខ្លួន ដ៏គួរឲ្យទាក់ទាញ និងជាប់ឈ្មោះជាតារាហ្វេសសិនជាងគេ៕

ចង់ដឹងថា តារាស្រីទាំង៥ដួងនេះ ជានរណាខ្លះ តាមដានខាងក្រោមទាំងអស់គ្នា៖

១៖ Chompoo Araya

Chompoo Araya ជាតារាសម្ដែងស្រី ដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសថៃ ដែលមានសម្រស់ស្រស់ស្អាត គួរឲ្យចង់គយគន់។ នាងត្រូវបានអ្នកគាំទ្រ ចាត់ទុកជាតារាស្រីដែលមានការតុបតែងខ្លួន បានយ៉ាងសមសួន និង ប្លែកភ្នែក មិនថា​ ពេលចូលរួមកម្មវិធីនានា ឬ ប្រចាំថ្ងៃនោះទេ គឺមានភាពឥតខ្ចោះជានិច្ច។

២៖ Cris Horwang

បើនិយាយពីតួសម្ដែង ឆ្នាស់ឆ្នើមក្នុងរឿងភាគថៃ គឺប្រិយមិត្តប្រាកដជាស្គាល់ Cris Horwang ដែលនិយមស្ទាយ៏លេងខ្លួន បែបស៊ិចស៊ី ទាក់ទាញ តែមើលទៅថ្លៃថ្នូរខ្លាំង។ នាងក៏ជាតារា ដែលគេចាត់ទុកថា មានភាពលេចធ្លោខាងផ្នែក ស្ទីលសម្លៀកបំពាក់ផងដែរ។

៣៖Mai Davika 

មួយរយៈនេះ Mai Davika ហាក់បីដូចជាទទួលបាន ភាពជោគជ័យយ៉ាងខ្លាំងក្នុងអាជីពសិល្បៈ និងស្នេហាដ៏ស្អិតរមួត។ ម៉្យាងទៀត Mai Davika បានឆាបយកបេះដូងអ្នកគាំទ្រ តាមរយៈការតុបតែងខ្លួន ដ៏គួរឲ្យចាប់អារម្នណ៏ និងសាកសមបំផុតចំពោះរូបរាងកាយដ៏ស្រលូនទៀតនោះ​។

៤៖ Yaya Urassaya

Yaya Urassaya ជាតារាស្រីថៃ ដែលត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្តល្បីៗជាច្រើន។ នាងមិនត្រឹមតែមាន មុខមាត់ស្រស់ស្អាតពីធម្មជាតិនោះទេ តែមាន​ស្នាមញញឹម ដ៏ស្រស់បំព្រងទៀតផង។ នាង ត្រូវបានអ្នករាល់គ្នា លាន់មាត់សរសើរមិនដាច់ពីមាត់ពី ស្ទាយ៏សម្លៀកបំពាក់ប្លែកៗ និងសុទ្ធសឹងតែជារបស់ប៊្រេនៗតម្លៃកប់ពពកទៀតផង។

៥៖ Bella Ranee

Bella Ranee​ ក៏ជាតារាស្រីម្នាក់ ដែលស្ថិតក្នុងចំណោម អ្នកដែលលេងខ្លួនបានយ៉ាងល្អឥតខ្ចោះដែរ។ ដោយគេតែងសង្កេតឃើញ តារារូបនេះ មានភាពទាក់ទាញខ្លាំង គ្រប់កម្មវិធីតែម្ដង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]