រាជធានីភ្នំពេញ ៖ ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ឃ្លាំង​សាំង​ សង្កាត់​​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ ​ត្រូវបាន​កម្លាំង​​សមត្ថ​កិច្ច​ការិយា​ល័យ​​ប្រឆាំងគ្រឿង​ញៀន​ឆ្មក់​ចូល​ ឆែកឆេរ​​កាលពី​វេលាម៉ោង​៤​រសៀល​​ថ្ងៃទី​២០ មីនា ​ឃាត់​ខ្លួនបាន​ជនសង្ស័យ​​២​នាក់​ប្តីប្រពន្ធ​​ និងដក​ហូត​បាន​ថ្នាំ​ញៀន​​ប្រភេទ​​ម៉ា​​ទឹកក​ក​៥កញ្ចប់​​​តូច ម្សៅ​​ស​​៣​កញ្ចប់​​តូច ថ្នាំ​គ្រាប់​​ចំនួន​៣​គ្រាប់ ​ម្សៅ​ពណ៌​ផ្កា​ឈូក​ចំនួន​២​កញ្ចប់ ​ជញ្ជីង​១ ព្រម​ទាំង​ថង់​សម្រាប់​ច្រក​​មួយចំនួន​ទៀត ។

ការចុះ​ឆែក​ឆេរ​លំនៅ​ឋាន​បង្ក្រាប​​គ្រឿង​ញៀន​នេះ​ដឹក ​នាំ​ដោយ​លោក​សៀង សុខ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានីភ្នំពេញ ព្រម​ទាំង​មាន​ការចូល​រួម​ពី​សមត្ថ​កិច្ច​​មូល​ដ្ឋាន​ផង​ដែរ ។  ជនសង្ស័យ​ដែល​​ត្រូវចាប់​ខ្លួនម្នាក់​​ឈ្មោះ​ម៉ន ភេវ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​មាន​លំនៅ​ផ្ទះ​លេខ​៦៩Eo សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ឫស្សីកែវ ​ស្នាក់​​នៅ​បន្ទប់​ជួល​​ខាង​លើ និង​ម្នាក់​ទៀត​ឈ្មោះ​ឡេ ធីវេ ភេទស្រី អាយុ​៤២​ឆ្នាំ ត្រូវ​ជាប្រពន្ធ ។

តាម​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​២​នាក់ ​នេះ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន ។ ​ដោយ​មាន​ការ​ស្រាវជ្រាវ​ពីសមត្ថ​កិច្ច​ការិយា​ល័យ​​ប្រឆាំង​​គ្រឿ​​ង​ញៀន​ នៃ​ស្នង​ការ​នគរបាល​​រាជធានី​ភ្នំពេញ ទើប​ឈាន​ទៅ​ចាប់​ខ្លួន​​បុរស​​ជា​ប្តី​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុងសង្កាត់ឫស្សី​កែវ ខណៈ​ជន​នេះ​យក​គ្រឿង​ញៀន​ទៅ​ចែក​ចាយ​ ព្រម​ទាំង​ដក​ហូត​បាន​គ្រឿង​ញៀន​មួយ​ចំនួន ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]