កូរ៉េខាងត្បូង៖ ក្រោយពីរទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ ទីបំផុតផលិតកម្ម The Black Label បានបញ្ចេញថ្ងៃ Debut ជាក់លាក់សម្រាប់ការចេញជាតារាចម្រៀងទោលផ្លូវការរបស់នាង Jeon Somi ហើយ។

ក្នុងនោះដែរ ថ្ងៃដែលនាង Debut គឺត្រូវនឹងថ្ងៃទី ១៣ ខែក្រោយនេះហើយ ដោយការចេញផ្សាយប្រកាសជាផ្លូវការនេះ បានបង្ហោះកាលពីព្រឹកមិញ ជាមួយរូបរបស់នាង Jeon Somi ក្នុងឈុតពណ៌ក្រហម ដែលមើលទៅពិតជាគួរឲ្យទាក់ទាញខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រពិតជារំភើបចិត្តយ៉ាងខ្លាំង ព្រោះពេលនេះ ការទន្ទឹងរង់ចាំរបស់ពួកគេជិតមកដល់ហើយ ហើយពួកគេក៏សង្ឃឹម​ថា ពេលដែលនាង Somi អតីត Center របស់ក្រុម IOI ពេលចេញជាតារាចម្រៀងទោលក្នុងផលិតកម្មថ្មីនេះ នឹងទទួលបានភាពជោគជ័យផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Jeon Somi
Jeon Somi
Jeon Somi
ថ្ងៃចេញជាផ្លូវការរបស់ Jeon Somi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]