ខេត្ត​រតនៈគីរី ៖ ភ្លើង​ឆេះ​ផ្សារ​ស្រុក​អណ្ដូង​មាស​ខូចខាត​ផ្ទះ​ទាំងស្រុង អស់​៦​ខ្នង​សម្ភារ​ឥ​វ៉ា​ន់​គ្រឿងទេស​ភ្លើង​ឆេះ​ម៉ត់​គ្មាន​សល់​ទេ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​នេះ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ក្នុង​ផ្សារ​ស្រុក​អណ្ដូង​មាស ស្ថិត​នៅ​ក្នុងភូមិ​ឡោម ឃុំ​ម៉ា​លិច ស្រុក​អណ្ដូង​មាស ។

សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា ដើមចម​បណ្ដាល​អោយ​មាន​ភ្លើង​ឆេះ​ផ្សារ​នោះ គឺ​កើតឡើង​ដោយសារ​ផ្ទុះ​ស្សេ​ខ្សែភ្លើង​ក្នុង​បន្ទប់ដេក ហើយ​ម្ចាស់ផ្ទះ​មិន​បានដឹង​មុន ដោយ​គាត់​ជា​ម្ចាស់ផ្ទះ​ជាប់រវល់​នៅ​ខាង​មុខ​ផ្ទះ​លក់​ឥ​វ៉ា​ន់​ដល់​ពេល​ភ្លើង​ឆេះ​ចេញ​អណ្ដាតភ្លើង​ពេញ​បន្ទប់ដេក​ទើប​ម្ចាស់ផ្ទះ​ដឹង ហើយ​មានការ​ឆោឡោ ហើយ​សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​ទី​២​ទើប​ឡានទឹក នៅ​ស្រុក​អណ្ដូង​មាស​មក​ដល់ ដោយនៅ​អធិការ​ស្រុក​មាន​ឡាន​ទឹកតែ​១​គ្រឿង ទើប​ឡានទឹក​ស្រុក​ប​កែវ​១​គ្រឿង​ទៀត មក​ជួយ​អ​ន្ថ​រាគ​មន៍​ទើប​ជួយ​ទប់ស្កាត់​ទាន់​ពេលវេលា​ភ្លើង​មិន​ឆេះ​រាលដាល​ដល់​ផ្ទះ​ក្នុង​ផ្សារ​ផ្សេង​ៗ​ទៀត ។

បើ​យោង​តាម​ការ​អង្កេត​ជាក់ស្ដែង​ផ្ទះ​ទាំង​៦​ខ្នង​ដែល​ឆេះ​នោះ គឺ​ធ្វើ​អំពី​ឈើ​ជ​ញ្ចាំ​ង​បាំង​ក្ដា​ដំបូល​ប្រកស​ង្ក័​សី ទើប​ភ្លើង​ឆេះ​មាន​ល្បឿ​ង​លឿន តែ​រយៈពេល​១​ម៉ោង​៣០​នាទី ភ្លើង​ឆេះ​ផ្ទះ​អស់​៦​ខ្នង សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​សារព័ត៌មាន​យើង​ដឹង​ថា មិន​ទាន់​កំណត់​អោយ​ដឹង​ច្បាស់លាស់ សម្ភារ​ខូចខាត​អស់​ប៉ុន្មាន​នោះ​ទេ គ្រាន់តែ​ដឹង​ថា ក្នុងផ្ទះ​ទាំង​៦​ខ្នង​ខាងលើ​មាន​សម្ភារ​គ្រឿងទេស​ដាក់​លក់​ពេញ​ៗ​ផ្ទះ ត្រូវ​ភ្លើង​ឆេះ​ខូចខាត​អស់​គ្មាន​សល់ សំណាង​ហើយ​ផ្ទះ​ដែល​ភ្លើង​ឆេះ​មុនគេ​នៅ​ជិត​កា​រាស់​សាំង​មាន​ចម្ងាយ​២០​ម៉ែត្រ​ជាង មិន​បាន​រង​គ្រោះ​ដល់ ។

ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​ស្រុក​អណ្ដូង​មាស​សាងសង​ជាប់​ៗ​គ្នា មាន​រហូត​ដល់​ជាង​១០០​ខ្នង កុំ​តែ​បាន​គុណ​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការ​ស្រុក​អណ្ដូង​មាស​នឹង​ស្រុក​ប​កែវ​សហការ​គ្នា​មក​ជួយ​អ​ន្ថ​រាគ​ម៍​ទាន់​ពេលវេលា​មិន​រាលដាល​ដល់​ផ្ទះ​ផ្សេង​ទៀត​នៅ​ក្នុង​ហេតុ​ការ​ភ្លើង​ឆេះ​ផ្ទះ​ក្នុង​ផ្សារ​ខាងលើ​នេះ និង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​អាយុជីវិត​ទេ គ្រាន់តែ​ខូចខាត​សម្ភារ​នៅ​ក្នុងផ្ទះ​ទាំង​៦​ខ្នង​អស់​គ្មាន​សល់​ទេ ម្ចាស់ផ្ទះ​សល់​ខោអាវ​ម្នាក់​១​កំ​ប្លេ​ជាប់​ខ្លួន ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា មូលហេតុ​បណ្ដាល​អោយ​មាន​ភ្លើង​ឆេះ​ផ្សារ​កើតឡើង​នោះ​គឺ​បណ្ដាល​ផ្ទុះ​ស្សេ​ខ្សែភ្លើង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]