អេស្ប៉ាញ៖  Zidane ហាក់មិនបង្ហាញចំណាប់អារម្មណ៍អ្វីច្រើនឡើយ ក្រោយពី Real Madrid បានបន្តប្រកួតចាញ់ Real Betis ក្នុងសប្តាហ៍ចុងក្រោយនារដូវកាលនេះ។ ក្លិប Real Madrid បានបញ្ចប់រដូវកាលនេះក្នុងចំណាត់ថ្នាក់លេខ ៣ ដោយឈ្នះបាន ២១ប្រកួត ស្មើ៥ និងចាញ់ ១២ប្រកួត និងគ្មានឈ្នះពានរង្វាន់អ្វីទាំងអស់។

លោក Zidane
កីឡាករ Gareth Bale

ដោយឡែកក្នុងការប្រកួតទល់នឹង Betis កន្លងទៅ គេសង្កេតឃើញថា Zidane នៅតែមិនបានដាក់ Bale ឱ្យចូលលេងដដែល បើទោះបីជាមានព័ត៌មានជាច្រើនបញ្ជាក់ថា Bale នឹងអាចចាកចេញពី Real Madrid នារដូវកាលក្រោយ ហើយឱកាសលេងទល់នឹង Betis នេះអាចជាការបង្ហាញខ្លួនចុងក្រោយបង្អស់សម្រាប់គេជាមួយ Real Madrid។ យ៉ាងណាមិញ Zidane បែរជានិយាយបែបនេះក្រោយការប្រកួតថា៖ “យើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើរូបគេ (Bale) នឹងនៅបន្តឬក៏អត់?” លោកបានបន្តទៀតថា៖ “ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនាពេលខាងមុខឡើយ។ និយាយដោយស្មោះត្រង់ ខ្ញុំបានរាប់កីឡាករ និងរៀបចំក្បួនរបស់ខ្ញុំរួចជាស្រេចហើយ។ បើទោះបីជាគេផ្តល់ឱកាសក្នុងការប្តូរកីឡាករបាន៤នាក់ ក៏ខ្ញុំមិនដាក់ Bale ឱ្យចូលលេងដែរ”៕

កីឡាករ Gareth Bale
កីឡាករ Gareth Bale

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]